គាថាព្រះបុណ្ណមាសត្ថេរ

ក្បាលទី 41 · ទំព័រ 141

បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួនសង្រួម ហើយ មិនជាប់ជំពាក់ក្នុងធម៌ទាំងពួង គឺតណ្ហាទិដ្ឋិទេ រមែងកម្ចាត់ចេញនូវ សេចក្តីអាល័យក្នុងលោកនេះនិងលោកខាងមុខបាន ព្រោះដឹងច្បាស់នូវទីកើត និងទីរលត់នៃលោក ។ បុណ្ណមាសត្ថេរ ។ ឧទ្ទាន និយាយអំពី សុភូតិត្ថេរ ១ មហាកោដ្ឋិកត្ថេរ ១ កង្ខារេវត ត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណ មាសត្ថេរ អ្នកកម្ចាត់បង់ងងឹត ១ ។