អដ្ឋកថា គាថាព្រះបុណ្ណមាសត្ថេរ
គាថារបស់ព្រះបុណ្ណមាសត្ថេរ មានពាក្យផ្តើមថា វិហរិ អបេក្ខំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាវិបស្សី ព្រះថេរៈ អង្គនេះ យោនយកកំណើតជាសត្វចាក្រពាក ឃើញព្រះមានព្រះភាគ យាងទៅ មានចិត្តជ្រះថ្លាហើយ យកចំពុះរបស់ខ្លួនពាំផ្កាសារាយ ទៅធ្វើ ការបូជា ដោយបុញ្ញកម្មនោះកុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងកប្បទី ១៧ អំពីភទ្ទកប្បនេះបានជាស្តេចចក្រពត្តិ ៨ ដង ។ ចំណែកក្នុងភទ្ទកប្បនេះ គឺក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា កស្សបៈ សាបសូន្យទៅ កុលបុត្តនោះកើតក្នុងត្រកូលកុដុម្ពិកៈ បួសហើយ បំពេញសមណធម៌ ចុតិអំពីនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍ ឈ្មោះថា សមិទ្ធៈ ក្នុងនគរសាវត្ថី ក្នុងថ្ងៃដែលកុលបុត្តនោះកើត ក្អមទទេទាំងអស់ក្នុងផ្ទះនោះ ពេញទៅដោយសណ្តែកមាស ដោយហេតុនោះ ទើបជនទាំងឡាយដាក់ ឈ្មោះកុមារនោះថា បុណ្ណមាស ។ កុមារចម្រើនវ័យហើយសម្រេចវិជ្ជាទាំងឡាយ របស់ព្រាហ្មណ៍ រេបោការបានកូនប្រុសម្នាក់ កើតសេចក្តីនឿយណាយ ក្នុងការនៅគ្រប់គ្រងផ្ទះ ព្រោះជាអ្នកបរិបូណ៌ដោយឧបនិស្ស័យ ចូលទៅ គាល់ព្រះមានព្រះភាគ ស្តាប់ធម៌ បានចំពោះនូវសទ្ធា បព្វជ្ជាហើយ ខ្វល់ខ្វាយក្នុងកិច្ចគ្រប់យ៉ាង ប្រកបព្យាយាមរឿយៗក្នុងកម្មដ្ឋាន ៤ ប្រកបព្យា- យាមក្នុងវិបស្សនា សម្រេចអរហត្ត ។ ដោយហេតុនោះ ទើបលោកពោល គាថាព័ន្ធទុកក្នុងអបទានថា កាលនោះ ខ្ញុំជាបក្សីចាក្រពាក នៅនាឆ្នេរស្ទឹងសិន្ធុ ខ្ញុំមាន សារាយសុទ្ធជាអាហារផង ខ្ញុំសង្រួមល្អ ក្នុងសត្វទាំងឡាយ ផង ។ ខ្ញុំបានឃើញ