អដ្ឋកថា គាថាព្រះចូឡវច្ឆត្ថេរ

ក្បាលទី 41 · ទំព័រ 146

គាថារបស់ព្រះចូឡវច្ឆត្ថេរ មានពាក្យផ្តើមថា បមុជ្ជពហុលោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលរបស់ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ ព្រះថេរៈ កើតក្នុងត្រកូលទុគ៌ត ចិញ្ចឹមជីវិតដោយការស៊ីឈ្នួលអ្នកដទៃ ឃើញព្រះថេរៈ ឈ្មោះថា សុជាត ជាសាវ័ករបស់ព្រះមានព្រះភាគ ស្វែងរកសំពត់បង្សុកូល មានចិត្តជ្រះថ្លាចូលទៅរក ប្រគេនសំពត់ ហើយថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយរាជសម្បត្តិ ក្នុងពួក ទេវតាអស់ ៣៣ ដង បានជាស្តេចចក្រពត្តិ ៧៧ ដង បានជាស្តេចបទេស រាជរាប់មិនអស់ ។ កាលកុលបុត្តនោះ អន្ទោលទៅមកក្នុងទេវតានិងមនុស្ស យ៉ាងនេះ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាកស្សបៈសាបសូន្យ ទៅ បួសហើយបានបំពេញសមណធម៌ អន្ទោលទៅមកក្នុងគតិនៃទេវតានិង មនុស្សទាំងឡាយ អស់មួយពុទ្ធន្តរ ហើយកើតក្នុងត្រកូលព្រាហ្មណ៍ក្រុងកោសម្ពី ក្នុងកាលរបស់ព្រះមានព្រះភាគនៃយើង មានឈ្មោះថា ចូឡវច្ឆៈ ។ ចូឡ វច្ឆកុមារចម្រើនវ័យហើយ ដល់នូវការសម្រេចក្នុងសិប្បៈវិជ្ជារបស់ព្រាហ្មណ៍ ទាំងឡាយ ស្តាប់ពុទ្ធគុណហើយ មានចិត្តជ្រះថ្លា ចូលទៅគាល់ព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់កុលបុត្តនោះ ។ កុលបុត្តនោះ បាននូវសទ្ធា បព្វជ្ជាហើយ ធ្វើនូវកិច្ចនៃបព្វជិតស្រេចហើយ រៀនកម្មដ្ឋាន ដែលសមគួរដល់ចរិត ហើយបំពេញភាវនា ។ ដោយសម័យនោះ ភិក្ខុអ្នក កោសម្ពី កើតការប្រេះឆាដល់គ្នានឹងគ្នា ។ គ្រានោះ ព្រះចូឡវច្ឆត្ថេរមិនកាន់ យកលទ្ធិរបស់ភិក្ខុទាំង ២ តាំងនៅក្នុងឱវាទដែល ព្រះមានព្រះភាគទ្រង់ប្រទានហើយ ផ្តើមចម្រើនវិបស្សនា សម្រេចអរហត្តហើយ សមដូចគាថាព័ន្ធ ដែលលោកពោ