អដ្ឋកថា គាថាព្រះវនវច្ឆត្ថេរ

ក្បាលទី 41 · ទំព័រ 155

គាថារបស់ព្រះវនវច្ឆត្ថេរ មានពាក្យផ្តើមថា នីលព្ភវណ្ណា ដូច្នេះ ជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលរបស់ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី កុលបុត្ត នេះកើត ក្នុងកំណើតអណ្តើក អាស្រ័យនៅក្នុងស្ទឹងឈ្មោះវិនតា អត្តភាព របស់អណ្តើកនោះទំហំប្រមាណបុនទូកតូច ។ បានឮថា ក្នុងថ្ងៃមួយអណ្តើក នោះឃើញព្រះមានព្រះភាគទ្រង់ឈរត្រង់មាត់ស្ទឹង គិតថា ព្រះសាស្តា ប្រហែលជាទ្រង់មានបំណងយាងទៅកាន់ត្រើយនាយ បំណងនឹងនិមន្តព្រះសាស្តា ឲ្យគង់លើខ្នងរបស់ខ្លួន ក៏ក្រាបទៀបបាទមូល ។ ព្រះមានព្រះភាគយល់ អធ្យាស្រ័យរបស់អណ្តើកនោះ កាលទ្រង់អនុគ្រោះ ក៏ឡើងគង់លើខ្នង ។ អណ្តើកកើតបីតិសោមនស្ស ហែលកាត់រលក នាំព្រះសាស្តាដល់ត្រើយក្នុង មួយរំពេចនោះឯង ដូចព្រួញដែលបាញ់ចេញអំពីប្រឡោះធ្នូ ដូច្នោះ ។ ព្រះមានព្រះភាគ ទ្រង់ព្យាករផលនៃបុណ្យនោះ និងសម្បត្តិដែលកើត ក្នុងបច្ចុប្បន្ន ហើយយាងចៀសចេញទៅ ។ ដោយកម្មនោះ អណ្តើកអន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ បួសជាតាបសច្រើនរយដង មានប្រក្រតី នៅព្រៃតែម្យ៉ាង ។ ក្នុងកាលព្រះសម្មាសម្ពុទ្ធព្រះនាមថា កស្សបៈ កើតក្នុង កំណើតនៃសត្វព្រាបឃើញភិក្ខុនៅក្នុងព្រៃមួយរូបដែលមានប្រក្រតីនៅដោយ មេត្តា ញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ កាលចុតិអំពីកំណើតព្រាបនោះហើយ កើត ក្នុងផ្ទះមានត្រកូលក្នុងនគរពារាណសី ចម្រើនវ័យហើយកើតក្តីសង្វេគ បួស ហើយ សម្រេចនូវបុញ្ញកម្មដ៏ច្រើន ជាចំណែកឧបនិស្ស័យ នៃព្រះនិព្វាន អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងភពនោះៗ យ៉ាងនេះហើយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទះរបស់ព្រាហ្មណ៍ឈ្មោះថា វច្ឆគោត្ត ក្នុងព្រះនគរ កបិលពស្តុ មាតារបស