គាថាសាមណេរនៃព្រះវនវច្ឆត្ថេរ

ក្បាលទី 41 · ទំព័រ 161

វនវច្ឆស្សថេរស្សសាមណេរគាថា ឧបជ្ឈាយ៍និយាយនឹងខ្ញុំថា នែសីវកៈ យើងចេញទៅអំពីស្រុក នេះ កាយរបស់យើងនៅក្នុងស្រុក តែចិត្តរបស់យើងទៅកាន់ព្រៃ យើង សូម្បីដេកក៏ឈ្មោះថាដើរ ការជាប់ជំពាក់របស់ជនអ្នកចេះដឹង មិនមានទេ ។