អដ្ឋកថា គាថាសាមណេរនៃព្រះវនវច្ឆត្ថេរ
វនវច្ឆស្សថេរស្សសាមណេរគាថា គាថារបស់វនវច្ឆត្ថេរសាមណេរ មានពាក្យផ្តើមថា ឧបជ្ឈាយោ ដូច្នេះជាដើម ។ រឿងរបស់សាមណេរមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកប្បទី ៣១ រាប់អំពីភទ្ទកប្បនេះ លោកកើតក្នុងផ្ទះមាន ត្រកូល ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាវេស្សភូ ថ្ងៃមួយ ចូលកាន់ព្រៃ ដោយករណីយកិច្ចឯណានីមួយ ឃើញព្រះមានព្រះភាគព្រះនាម ថា វេស្សភូ គង់ត្រង់ញកភ្នំ ក្នុងព្រៃនោះ មានចិត្តជ្រះថ្លា ចូលទៅគាល់ ថ្វាយបង្គំហើយផ្គងអញ្ជលីហើយឈរ ។ បន្ទាប់មកកុលបុត្តនោះ ឃើញផ្លែ ចំបក់ គួរជាទីត្រេកអរក្នុងព្រៃនោះ ក៏បេះយកផ្លែចំបក់ទាំងនោះ ចូលទៅ ថ្វាយព្រះមានព្រះភាគ ។ ព្រះមានព្រះភាគអាស្រ័យសេចក្តីអនុគ្រោះ ទើប ទ្រង់ទទួល ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំង ឡាយ កាលបុរសជាអបួសក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាម ថា កស្សបៈ ក៏បួសមួយអន្លើនឹងអ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ជាច្រើន ក្នុងពុទ្ធុប្បាទនេះ កើតជាក្មួយរបស់ព្រះវនវច្ឆត្ថេរ ។ មានឈ្មោះ ថាសិវកៈ កាលព្រះវនវច្ឆត្ថេរជាបងប្រុសរបស់ខ្លួនបួសក្នុងសាសនា ហើយ ដល់នូវទីបំផុតនៃកិច្ចរបស់បព្វជិតគង់នៅក្នុងព្រៃ នាងជ្រាបដំណឹងនោះហើយ ទើបពោលនឹងកូនថា នែសិវកៈ ចូរអ្នកបួសក្នុងសម្នាក់របស់ព្រះថេរៈហើយ មើលថែលោក ឥឡូវនេះ ព្រះថេរៈចាស់ហើយ ។ ព្រោះពាក្យរបស់មាតា ត្រឹមតែមួយមាត់បុណ្ណោះ និងព្រោះអធិការដែលខ្លួនធ្លាប់ធ្វើទុកក្នុងកាលមុន ទើបកុលបុត្ត ទៅកាន់សម្នាក់របស់ព្រះថេរៈដែលជាអ បួសហើយបម្រើព្រះថេរៈ អាស្រ័យនៅក្នុងព្រៃ ។ ថ្ងៃមួយ កាលលោកទៅកាន់ស្រុកជាយដែន ដោយករណីយកិច្ចឯណានី មួយ អាពាធដ៏ខ្លាំងក្លាបានក