អដ្ឋកថា គាថាព្រះកុណ្ឌធានត្ថេរ
គាថារបស់ព្រះកុណ្ឌធានត្ថេរ មានពាក្យផ្តើមថា បញ្ច ឆិន្ទេ បញ្ច ជហេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលរបស់ព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូលនានគរហង្សវតី ចូលទៅគាល់ព្រះមានព្រះភាគ ដោយន័យដូចពោលហើយខាងដើមនោះឯង ស្តាប់ធម៌ ឃើញភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈ ខាងចាប់ស្លាកមុន ក៏ប្រាថ្នា តំណែងនោះ ធ្វើបុណ្យសមគួរដល់តំណែងនោះ រឿយៗទៅ ។ ថ្ងៃមួយ កុលបុត្តនោះបានថ្វាយស្និតចេកធំ មានពណ៌លឿងដូចមនោសិលា ដល់ព្រះមាន ព្រះភាគព្រះនាមថាបទុមុត្តរៈ ដែលចេញអំពីនិរោធសមាបត្តិ ហើយគង់ ព្រះមានព្រះភាគទ្រង់ទទួលស្និតចេកនោះហើយ ទ្រង់ក៏សោយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះសោយទិព្វសម្បត្តិក្នុងពួកទេវតា ១១ ដង ជាស្តេចចក្រពត្តិ ២៤ ដង ធ្វើបុណ្យរឿយៗយ៉ាងនេះហើយ អន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុងកាលរបស់ព្រះពុទ្ធព្រះនាមថាកស្សបៈ កើតជាភុម្មទេវតា ។ ធម្មតាព្រះពុទ្ធដែលមានព្រះជន្មាយុវែងទាំងឡាយ រមែងមិនមានឧបោសថរៀងរាល់កន្លះខែឡើយ ពិតហើយ ព្រះមានព្រះភាគព្រះនាមថា វិបស្សីមា នឧបោសថ ៦ ឆ្នាំម្តង ព្រះទសពលព្រះនាមកស្សបៈ សូធ្យបាតិមោក្ខ ៦ ខែម្តង ក្នុងវេលាសូធ្យបាតិមោក្ខរបស់ព្រះទសពលនោះ ភិក្ខុដែលជាសម្លាញ់ នឹងគ្នា ២ រូបក្នុងស្រុកដទៃ ធ្វើដំណើរទៅ ដោយគិតថា យើងនឹងធ្វើឧបោសថ ។ ភុម្មទេវតានោះគិតថា ភិក្ខុ ២ រូបនេះស្រឡាញ់គ្នាស្អិតពន់ពេក បើ មានអ្នកបំបែកឲ្យបែកគ្នា តើបែកឬហ្ន៎ សម្លឹងរកឱកាសទម្លាយភិក្ខុទាំង ២ អង្គនោះ ដើរទៅមិនឆ្ងាយអំពីភិក្ខុទាំងនោះ ។ កាលនោះ ព្រះថេរៈមួយរូប ឲ្យព្រះថេរៈមួ