អដ្ឋកថា ទាសកត្ថេរគាថា
គាថារបស់ព្រះទាសកត្ថេរ មានពាក្យផ្តើមថា មិទ្ធី យទា ដូច្នេះ ជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ កាលព្រះតថាគតមិនទាន់ កើតឡើង កុលបុត្តនេះបានប្រគេនផ្លែស្វាយ ដែលគួរជាទីត្រេកអរនៃចិត្តដល់ ព្រះបច្ចេកពុទ្ធ ព្រះនាមថា អជិតៈ ដែលចុះអំពីភ្នំគន្ធមាទន៍ មកកាន់ផែនដី មនុស្ស ហើយត្រាច់បិណ្ឌបាតក្នុងស្រុកមួយកន្លែង ដោយបុញ្ញកម្មនោះលោក អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ហើយបួសក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមថា កស្សបៈ បានធ្វើបុណ្យដែលជាឧបនិស្ស័យនៃ ព្រះនិព្វានទុកជាច្រើន ។ កុលបុត្តនេះខ្វល់ខ្វាយក្នុងកុសលកម្មយ៉ាងនេះ លះសុគតិចូលដល់សុ- គតិ ក្នុងពុទ្ធុប្បាទនេះកើតក្នុងផ្ទះមានត្រកូលក្នុងនគរសាវត្ថី ។ អនាថបិណ្ឌិកសេដ្ឋីតែងតាំងក្នុងនាទីជាអ្នកបដិបត្តិវិហារ បដិបត្តិវិហារដោយគោរព មាន សទ្ធា បានឃើញព្រះពុទ្ធដោយការស្តាប់ធម៌រឿយៗ បួសហើយ អាចារ្យពួក ខ្លះពោលថា ព្រះទាសកៈនេះកើតក្នុងផ្ទះមានត្រកូល ក្នុងកាលព្រះមានព្រះភាគ ព្រះនាមថា កស្សបៈ ចម្រើនវ័យហើយ ទំនុកបម្រុងព្រះថេរៈដែលជា ព្រះខីណាស្រពមួយរូប មានបំណងឲ្យលោកជួយធ្វើកិច្ចទើបប្រើលោកដោយកម្ម នោះ កុលបុត្តនោះកើតក្នុងផ្ទៃរបស់ទាសីនៃអនាថបិណ្ឌិកសេដ្ឋី ក្នុងនគរ សាវត្ថីក្នុងកាលព្រះមានព្រះភាគនៃយើងទាំងឡាយ ចម្រើនវ័យហើយលោក សេដ្ឋីតែងតាំងទុកក្នុងតំណែងជាអ្នកសំអាតវិហារ ( វត្ត ) បាននូវសទ្ធា ដោយ ន័យដូចពោលនោះឯង ។