អដ្ឋកថា គាថាព្រះសិង្គាលបិតុត្ថេរ

ក្បាលទី 41 · ទំព័រ 189

គាថារបស់ព្រះសិង្គាលបិតាថេរ មានពាក្យផ្តើមថា អហុ ពុទ្ធស្ស ទាយាទោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ក្នុងកប្បទី ៩៤ រាប់ថយក្រោយអំពីភទ្ទកប្បនេះ កុលបុត្តនេះ ឃើញព្រះបច្ចេកពុទ្ធព្រះនាមថា សតរង្សី និមន្តបិណ្ឌបាត មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ បានប្រគេនផ្លែត្នោតក្នុងដៃរបស់ខ្លួន ដោយបុញ្ញកម្មនោះ កុលបុត្ត នោះ កើតក្នុងទេវលោក ធ្វើបុញ្ញកម្មតៗមក អន្ទោលទៅក្នុងសុគតិភព ប៉ុណ្ណោះ ក្នុងកាលរបស់ព្រះមានព្រះភាគព្រះនាមថា កស្សបៈ កើតក្នុងកំណើតមនុស្ស បានជាអ្នកមានការជឿមាំក្នុងព្រះសាសនា បួសហើយចម្រើន អដ្ឋិកសញ្ញា ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុងនគរសាវត្ថី ។ ចម្រើន វ័យហើយ រេបោអាពាហ៍ពិពាហ៍ បានកូនប្រុសម្នាក់ ដាក់ឈ្មោះកូនប្រុសនោះ ថា សិង្គាល ដោយហេតុនោះ ទើបមនុស្សទាំងឡាយហៅគាត់ថា សិង្គាលកបិតា ។ ក្នុងកាលតមក លះនូវការជាប់ជំពាក់ក្នុងផ្ទះហើយ បួសក្នុងព្រះ សាសនា ព្រះមានព្រះភាគទ្រង់ប្រមើលមើលអធ្យាស្រ័យរបស់លោក បាន ប្រទានអដ្ឋិកសញ្ញាកម្មដ្ឋាន លោកទទួលកម្មដ្ឋាននោះហើយ អាស្រ័យនៅក្នុង ព្រៃភេសកឡាវ័នត្រង់សុសុមារគិរនគរ ភគ្កជនបទ ។ លំដាប់នោះ ទេវតា ដែលអាស្រ័យនៅក្នុងព្រៃនោះ ដើម្បីញ៉ាំងឧស្សាហ៍ឲ្យកើតដល់លោក កាល ប្រកាសសេចក្តីនេះថា លោកនឹងធ្វើផលនៃភាវនា គឺអរហត្តផលឲ្យនៅក្នុង កណ្តាប់ដៃ ក្នុងកាលមិនយូរឡើយដូច្នេះ ដោយអាងដល់អរហត្តផល ទើប ពោលថា ភិក្ខុជាអ្នកទទួលមត៌ក របស់ព្រះពុទ្ធ បានពិចារណានូវផែនដី គឺអត្តភាពនេះ ដោយសម្គាល់ថាជារាងឆ្អឹងទាំងអស់ក្នុងភេសកឡាវ័ន ភិក្ខុនោះ តែងលះបង់កាមរាគបានដោយឆាប់រហ័ស ទំនងដូចជាអាត្មាអញ ( នេះ