អដ្ឋកថា គាថាព្រះនិគ្រោធត្ថេរ

ក្បាលទី 41 · ទំព័រ 202

គាថារបស់ព្រះនិគ្រោធត្ថេរ មានពាក្យផ្តើមថា នាហំ ភយស្ស ភាយាមិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកប្បទី ១៨០០ រាប់អំពីភទ្ទកប្បនេះ កុលបុត្តនេះកើតក្នុង ត្រកូលព្រាហ្មណមហាសាល ចម្រើនវ័យហើយ ឃើញទោសក្នុងកាមទាំងឡាយនិងអានិសង្សនៃការបួស លះវត្ថុដែលជាប់ជំពាក់ក្នុងផ្ទះ ចូលទៅកាន់ ដងព្រៃ ធ្វើបណ្ណសាលា ត្រង់ព្រៃសាលព្រឹក្ស បួសជាតាបស មានមូល ផលាផលក្នុងព្រៃជាអាហារ ។ សម័យនោះ ព្រះសម្មាសម្ពុទ្ធព្រះនាមថា បិយទស្សី ទ្រង់កើតឡើង ហើយក្នុងលោក ទ្រង់ញ៉ាំងការក្តៅក្រហាយ គឺកិលេសរបស់សត្វលោក ព្រម ទាំងទេវលោកឲ្យស្ងប់រម្ងាប់បាន ដោយអំណាចនៃទឹកអម្រឹត គឺព្រះធម៌ ថ្ងៃ មួយ ដោយមានពុទ្ធបំណងទ្រង់អនុគ្រោះតាបស ទើបយាងទៅកាន់ព្រៃរាំង នោះ គង់ហើយ ចូលនិរោធសមាបត្តិ តាបសដើរទៅរកមូលផលាផលក្នុង ព្រៃ ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា នាំយកមែករាំង ដែល មានផ្ការីកស្គុះស្គាយ ធ្វើជាបារាំមែកឈើ គ្របបារាំនោះដោយផ្ការាំងសុទ្ធៗ ថ្វាយបង្គំព្រះមានព្រះភាគ មិនចេញទៅរកផ្លែឈើឡើយ ឈរនមស្ការដោយ អំណាចនៃបីតិនិងសោមនស្សនោះឯង ព្រះសាស្តាទ្រង់ចេញអំពីនិរោធសមាបត្តិ ហើយ ដើម្បីអនុគ្រោះតាបសនោះ ទើបទ្រង់ព្រះតម្រិះថា ភិក្ខុសង្ឃចូរមក ដោយពុទ្ធបំណងថា តាបសនឹងញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងភិក្ខុសង្ឃដូច្នេះ ភិក្ខុ សង្ឃមកហើយក្នុងរំពេចនោះឯង តាបសឃើញភិក្ខុសង្ឃហើយ មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ ឈរផ្គងអញ្ជលី ។