អដ្ឋកថា សុគន្ធត្ថេរគាថា

ក្បាលទី 41 · ទំព័រ 218

គាថារបស់ព្រះសុគន្ធត្ថេរ មានពាក្យផ្តើមថា អនុវស្សិកោ បព្វជិតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកប្បទី ៩២ រាប់អំពីភទ្ទកប្បនេះ ក្នុងសាសនារបស់ព្រះពុទ្ធ ព្រះនាមថា តិស្សៈ កុលបុត្តនេះកើតក្នុងកំណើតមនុស្ស ដល់នូវភាពជា អ្នកដឹងក្តីហើយ ចូលទៅកាន់ព្រៃ ដើម្បីបាញ់សត្វ ព្រះបរមសាស្តាទ្រង់យាង ទៅប្រតិស្ឋានស្នាមព្រះបាទឲ្យប្រាកដដើម្បីអនុគ្រោះកុលបុត្តនោះ ។ មាណពឃើញចេតិយ គឺស្នាមព្រះបាទរបស់ព្រះសាស្តាហើយ ព្រោះ មានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ ទើបកើតបីតិ និងសោមនស្សថា ស្នាមជើងទាំងនេះ ជាស្នាមជើងរបស់បុគ្គលដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក ទើបកាន់យកផ្កាសិរមាន់ មកធ្វើការបូជា ញ៉ាំងចិត្តឲ្យ ជ្រះថ្លា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ចុតិអំពីទេវ ។ លោកនោះហើយខ្នះខ្នែងក្នុងបុណ្យរឿយៗ អន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតជាកុដុម្ពិកៈ បំពេញមហាទានដល់ព្រះបរមសាស្តានិងភិក្ខុសង្ឃ បុកខ្លឹមចន្ទន៍ផ្សំដោយទឹកដោះ គោដែលមានតម្លៃ លាបព្រះគន្ធកុដិ ហើយតាំងសេចក្តីប្រាថ្នាថា ក្នុងទី ដែលខ្ញុំកើតហើយ សរីរៈរបស់ខ្ញុំ សូមមានក្លិនក្រអូបយ៉ាងនេះ ។ កុលបុត្ត នោះ ធ្វើបុញ្ញកម្មដទៃជាច្រើនក្នុងភពនោះៗ អន្ទោលទៅក្នុងសុគតិភពទាំងឡាយ នោះឯង ក្នុងពុទ្ធុប្បាទនេះកើតក្នុងផ្ទះរបស់ព្រាហ្មណ៍ដែលសម្បូរដោយ សម្បត្តិក្នុងនគរសាវត្ថី ។ ចាប់តាំងពីកាលដែលកុលបុត្តនេះកើតក្នុងផ្ទៃមាតា សរីរៈរបស់មាតាទាំងមូល ក្រអូបផ្សាយទៅពេញផ្ទះ ឯក្នុងថ្ងៃដែលកុលបុត្តកើត ក្លិនក្រអូបក្រៃលែង ក៏ផ្សាយទៅក្