អដ្ឋកថា គាថាព្រះនន្ទិយត្ថេរ
គាថារបស់ព្រះនន្ទិយត្ថេរ មានពាក្យផ្តើមថា ឱភាសជាតំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលរបស់ព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កាល ព្រះសាស្តាទ្រង់បរិនិព្វានហើយ ឲ្យគេធ្វើវេទិក្បា១បូជាដោយខ្លឹមចន្ទន៍ទុកក្នុង ព្រះចេតិយ ញ៉ាំងការបូជាសក្ការៈដ៏ឧឡារឲ្យប្រព្រឹត្តទៅហើយ ចាប់តាំងអំពី នោះ លោកជាអ្នកសម្បូរដោយអធ្យាស្រ័យ សន្សំបុញ្ញកម្ម ដែលជាឧបនិស្ស័យនៃព្រះនិព្វានជាច្រើន ទុកក្នុងភពនោះៗ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងសក្យរាជត្រកូលក្នុងក្រុងកបិល ពស្តុ ។ មាតាបិតារបស់កុលបុត្តនោះ កើតនូវការត្រេកអរ ព្រោះហេតុនោះទើប ។ ដាក់ឈ្មោះថា នន្ទិយ ។ នន្ទិយកុមារចម្រើនវ័យហើយ កាលពួកសក្យៈទាំងឡាយ មានអនុរុទ្ធជាដើម បួសក្នុងសម្នាក់របស់ព្រះបរមសាស្តា ខ្លួនលោក ក៏បព្វជ្ជាដែរ ចម្រើនវិបស្សនាសម្រេចអរហត្តក្នុងកាលមិនយូរឡើយ ព្រោះ ជាអ្នកមានអធិការដែលធ្វើទុកហើយ សមដូចគាថាព័ន្ធដែលលាកចងទុកក្នុង អបទានថា ព្រះជិនស្រីសម្ពុទ្ធព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោកជានរាសភៈ រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ ។ លុះព្រះមហា វីរៈទ្រង់បរិនិព្វានហើយ ព្រះស្តូបជារបស់ធំសម្បើម ក៏ កើតមានឡើង ( ក្នុងកាលនោះ ) ពួកជនតែងនាំគ្នាចូលទៅ បម្រើព្រះស្តូប ត្រង់ល្វែងតម្កល់ព្រះធាតុដ៏ប្រសើរឧត្តម ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាង ខឿនខ្លឹមចន្ទន៍ បានថ្វាយធូប និងគ្រឿងក្រអូបដ៏សមគួរដល់ ព្រះស្តូប ។