អដ្ឋកថា អភយត្ថេរគាថា
គាថារបស់ព្រះអភយត្ថេរ មានពាក្យផ្តើមថា សុត្វា សុភាសិតំ វាចំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា លោកបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ ជាព្រះធម្មកថិក ក្នុងគ្រាសម្តែងធម៌ ពោលសរសើរព្រះមានព្រះភាគ ៤ គាថាសិន ហើយទើបសម្តែងធម៌ក្នុងកាលឯក្រោយ ។ ដោយកម្លាំង នៃបុញ្ញកម្មនោះ ឈ្មោះថា ការបដិសន្ធិក្នុងអបាយ មិនធ្លាប់មានដល់កុលបុត្ត នោះ អស់សែននៃកប្ប សមដូចលោកពោលពាក្យជាគាថាថា ខ្ញុំមានចិត្តជ្រះថ្លា បានសរសើរព្រះសយម្ភូព្រះនាម បទុមុត្តរៈ ឥតមានបុគ្គលស្មើ ខ្ញុំមិនទៅកាន់អបាយភូមិអស់ ១ សែន កប្ប ដោយផលនៃកម្មនោះ ដូច្នេះ ។ កុលបុត្តនេះ ជាអ្នកមានផលនៃបុណ្យកុសលប្រមាណមិនបាន ព្រោះ មានខេត្តសម្បត្តិជាដើម និងព្រោះបុព្វចេតនា បច្ឆិមចេតនានិងសន្និដ្ឋានចេតនា របស់លោកឧឡារពន់ពេក សមដូចលោកពោលទុកថា កាលបុគ្គល ជ្រះថ្លាចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ ដូច្នេះ ។ បុណ្យ ដែលលោកសន្សំទុកក្នុងភពនោះៗ រមែងជាឧបត្ថម្ភកប្បច្ច័យដល់លោក ។ ពិតហើយ លោកបានធ្វើការបូជាព្រះមានព្រះភាគ ព្រះនាមថាវិបស្សីដោយ ផ្ការំចេក ដោយផលបុណ្យដ៏ពិសេសឧឡារយ៉ាងនេះ លោកអន្ទោលទៅតែ ក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតជាឱរសរបស់ព្រះបាទពិម្ពិសារ មាននាមថា អភ័យ ។ រឿងរបស់កុលបុត្តនេះនឹងជាក់ច្បាស់ខាងមុខ ។ និគណ្ឋនាដបុត្តឲ្យសិក្សាប្រស្នាដែលមានកំណួច ២ ហើយបញ្ជូនទៅ ដោយពាក្យថា សូមទ្រង់សួរប្រស្នានេះ ហើយលើកវាទៈ សង្កត់សង្កិននូវ សមណគោតម ដូច្នេះ ។ កុលបុត្តនោះចូលទៅគាល់ព្រះមានព្រះភាគ រួច ទូលសួរប្រស្នានោះ កាលព្រះមានព្រះភាគត្រាស់ដល់បញ្ញានោះជាអនេកព្