លោមសកង្គិយត្ថេរគាថា

ក្បាលទី 41 · ទំព័រ 232

កាលខ្ញុំចម្រើនវិវេកធម៌ ក៏កម្ចាត់បង់ស្មៅចិញ្ចៀន ស្បូវ គុម្ព ឈើមានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ នឹងស្មៅយាប្លង គឺកិលេសគ្រោតគ្រាត កណ្តាល ល្អិត ដោយទ្រូងគឺសេចក្តីព្យាយាមបាន ។