អដ្ឋកថា ជមុគាមិកបុត្តត្ថេរគាថា
គាថារបស់ព្រះជម្ពុគាមិកបុត្តត្ថេរ មានពាក្យផ្តើមថា កដ្ឋចិ នោ វត្ថបសុតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទ ព្រះមានព្រះភាគព្រះនាមថាវេស្សភូ ក្នុងកប្បទី ៣១ រាប់អំពីភទ្ទកប្បនេះ ថ្ងៃ មួយ ឃើញផ្កាចារទើបបេះផ្កាចារទាំងនោះទៅ រពឫកដល់គុណព្រះពុទ្ធ បោះ ផ្កាទៅក្នុងអាកាសឧទ្ទិសដល់ព្រះមានព្រះភាគបូជាហើយ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងស្ថានតាវត្តិង្ស ។ បន្ទាប់អំពីនោះ ធ្វើបុណ្យជាច្រើន អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតជាបុត្តរបស់ឧបាសកឈ្មោះ ជម្ពុគាមិក ក្នុងចម្បា នគរ ដោយហេតុនោះ ទើបបានឈ្មោះថា ជម្ពុគាមិកបុត្ត ។ កុលបុត្តនោះ ចម្រើនវ័យហើយ ស្តាប់ធម៌ក្នុងសំណាក់នៃព្រះមានព្រះភាគកើតសេចក្តីសង្វេគ ធ្វើនូវបុព្វកិច្ច រៀននូវកម្មដ្ឋាន អាស្រ័យនៅក្នុងព្រៃអញ្ជនវ័ន ក្បែរនគរសាកេត ។ លំដាប់នោះ បិតារបស់លោក កាលពិសោធថា កូនប្រុសរបស់អញ ត្រេកអរក្នុងព្រះសាសនាដែរឬហ្ន៎ ដូច្នេះ ទើបចារអក្ខរាបញ្ជូនទៅដោយសេចក្តី ថា លោកម្ចាស់ខ្វល់ខ្វាយក្នុងរឿងសំពត់ដែរឬទេ ដូច្នេះជាដើម ព្រះថេរៈ អានសំបុត្រនោះហើយកើតសេចក្តីសង្វេគថា ញោមប្រុសរបស់អញ័រង្កៀស ការនៅដោយសេចក្តីប្រមាទរបស់អញ សូម្បីដល់ថ្ងៃនេះអញក៏មិនទាន់ឈាន កន្លងនូវបុថុជ្ជនភូមិទៅបាន ទើបប្រារព្ធព្យាយាម ជាអ្នកមានអភិញ្ញា ៦ ក្នុង កាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានឃើញផ្កាចាររីកហើយ ( បេះផ្កានោះ ) រួចផ្គងអញ្ជ