អដ្ឋកថា គាថាព្រះហារិតត្ថេរ

ក្បាលទី 41 · ទំព័រ 242

គាថារបស់ព្រះហារិតត្ថេរ មានពាក្យផ្តើមថា សមុន្នមយ មត្តានំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះជាអ្នកមានបុញ្ញាធិការធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ ចូលទៅសន្សំបុណ្យកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ឃើញព្រះបច្ចេកពុទ្ធព្រះនាមថា សុទស្សនៈ ជាអ្នកមានចិត្តជ្រះថ្លាហើយ ធ្វើការបូជាដោយផ្កាអញ្ជ័ន អន្ទោល ទៅក្នុងសុគតិភពតែម្យ៉ាងដោយបុញ្ញកម្មនោះ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលព្រាហ្មណមហាសាលក្នុងនគរសាវត្ថី ។ មានឈ្មោះថា ហារិតៈ ។ កុលបុត្តនោះចម្រើនវ័យហើយ ពុកម្តាយ បាននាំកុមារីរបស់ព្រាហ្មណ៍អ្នក មានត្រកូលស្មើគ្នានិងមានរូបល្អដូចគ្នាជាដើមមកឲ្យ ។ កុលបុត្តនោះសោយ ភោគទ្រព្យរួមជាមួយកុមារីនោះ សម្លឹងមើលរូបសម្បត្តិរបស់ខ្លួន និងរបស់ នាងហើយ ដែលបុណ្យដាស់តឿន បាននូវសេចក្តីសង្វេគថា ឈ្មោះថា រូប ល្អដូចអញនិងកុមារីនេះ ក៏គង់ត្រូវជរានិងមច្ចុញាំញីក្នុងកាលមិនយូរឡើយ ។ ក្នុងកាលកន្លងទៅមិនយូរបុន្មាន ពស់វែកចឹកភរិយា របស់កុលបុត្តនោះ ស្លាប់ កុលបុត្តនោះកើតសេចក្តីសង្វេគដោយហេតុនោះពន់ប្រមាណ ទៅកាន់ សម្នាក់របស់ព្រះសាស្តាហើយ ស្តាប់ធម៌ កាត់បង់នូវការជាប់ជំពាក់ក្នុងផ្ទះ បានហើយចេញបួស កាលលោករៀនកម្មដ្ឋានដែលសមគួរដល់ចរិត កម្មដ្ឋានក៏មិនសម្រេច ចិត្តមិនស្ទុះត្រង់គន្លង លោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ឃើញជាងព្រួញម្នាក់ ដាក់ព្រួញចូលក្នុងឧបករណ៍ ធ្វើនូវការពត់ឲ្យត្រ ង់ ក៏គិតថា ជាងព្រួញនេះ ពត់ព្រួញដែលមិនមានចេតនាឲ្យត្រង់ ហេតុអ្វី អញក៏មិនធ្វើចិត្តរបស់ខ្លួនឲ្យត្រង់ ដូច្