អដ្ឋកថា គាថាព្រះគហុរតីរិយត្ថេរ

ក្បាលទី 41 · ទំព័រ 251

គាថារបស់ព្រះគហុរតីរិយត្ថេរ មានពាក្យផ្តើមថា ផុដ្ឋោ ឌំសេតិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការដែលធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ ក្នុងកាលរបស់ព្រះមានព្រះភាគព្រះនាមថាសិខី ក្នុងកប្បទី ៣១ រាប់ អំពីភទ្ទកប្បនេះ កុលបុត្តនេះជាព្រានម្រឹគត្រាច់ទៅក្នុងព្រៃ បានឃើញព្រះមាន ព្រះភាគព្រះនាមថាសិខី ទ្រង់សម្តែងធម៌ដល់ទេវតា នាគ និងយក្ខទាំងឡាយត្រង់គល់ឈើមួយដើម កាលឃើញហើយ ក៏មានចិត្តជ្រះថ្លា បានកាន់ យកនិមិត្តក្នុងសំឡេងថា នេះហៅថាធម៌ ដោយចិត្តជ្រះថ្លានោះ កុលបុត្តនោះ កើតក្នុងទេវលោក អន្ទោលទៅមកក្នុងសុគតិភពប៉ុណ្ណោះ ។ ក្នុងពុទ្ធុប្បាទ នេះកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាវត្ថី មានឈ្មោះថា អគ្គិទត្ត ចម្រើន វ័យហើយ ឃើញបាដិហារ្យរបស់ព្រះមានព្រះភាគ កើតនូវការជ្រះថ្លា បួស ក្នុងព្រះសាសនា រៀនកម្មដ្ឋាន នៅក្នុងដងព្រៃឈ្មោះគហុតីរៈ ដោយហេតុ នោះ ទើបលោកបានឈ្មោះថា គហុរតីរិយៈ ។ លោកចម្រើនវិបស្សនាហើយ សម្រេចអរហត្ត ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះ សម្ពុទ្ធទ្រង់ប្រាសចាកធូលីមានពួកទេវតាចោមរោមហើយ កំពុងប្រកាសនូវសច្ចៈ ៤ សម្តែងនូវអមតបទ ។ ខ្ញុំបានស្តាប់ ធម៌ដ៏ពីរោះ របស់ព្រះពុទ្ធព្រះនាម សិខី ជាផៅពង្សនៃសត្វលោក ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លា ក្នុងឃោសសព្ទរបស់ព្រះសិខី សម្ពុទ្ធដែលរកបុគ្គលប្រៀបស្មើមិនមាន ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះអង្គ ហើយបានឆ្លងនូវភព ដែលសត្វហែលឆ្លងបាន ដោយកម្រ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោ