អដ្ឋកថា គាថាព្រះសាមញ្ញកាមិត្ថេរ

ក្បាលទី 41 · ទំព័រ 273

សាមញ្ញកាមិត្ថេរគាថ្បា១ គាថារបស់ព្រះសាមញ្ញកាមិត្ថេរ មានពាក្យផ្តើមថា សុខំ សុខត្ថោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះជាអ្នកមានអធិការធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសល ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងកាល របស់ព្រះមានព្រះភាគព្រះនាមថា វិបស្សី ក្នុងកប្បទី ៩១ រាប់អំពីភទ្ទកប្បនេះ កុលបុត្តនេះកើតក្នុងកំណើតមនុស្ស ។ ឃើញព្រះមានព្រះភាគព្រះនាម វិបស្សីហើយ ជាអ្នកមានចិត្តជ្រះថ្លា បានថ្វាយគ្រែមួយ ។ ដោយបុញ្ញកម្ម នោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទ ។ កាលនេះ កើតជាកូនរបស់បរិព្វាជកម្នាក់ មានឈ្មោះថា សាមញ្ញកាមិ ដឹងក្តី ហើយ ឃើញយមកប្បាដិហារ្យរបស់ព្រះសាស្តា មានចិត្តជ្រះថ្លាហើយ បួស ក្នុងសាសនា រៀនកម្មដ្ឋាន ដែលសមគួរដល់ចរិត ញ៉ាំងឈានឲ្យកើតហើយ ធ្វើឈានឲ្យជាបាទ ចម្រើនវិបស្សនា សម្រេចអរហត្តហើយ សមដូចគាថា ព័ន្ធដែលលោកចងទុកក្នុងអបទានថា ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយបង្គន់ មួយដោយដៃរបស់ខ្លួន ចំពោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល ។ ខ្ញុំបានយានដំរី យានសេះ យានទិព្វ ហើយបាននូវធម៌ ជាទីក្ស័យនៃអាសវៈ ដោយសារការថ្វាយនូវបង្គន់នោះ ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គន់ ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គន់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ។