កុមាបុត្តសហាយត្ថេរគាថា
ក្បាលទី 41 · ទំព័រ 283
ពួកភិក្ខុកាលត្រាច់ចរ ដេរដាសទៅកាន់ជនបទផ្សេងៗ ឈ្មោះ ថាជាអ្នកមិនសង្រួមផង រមែងញ៉ាំងសមាធិឲ្យភ្លាត់ផង ការត្រាច់ទៅក្នុងដែន នឹងធ្វើប្រយោជន៍អ្វីកើត ។ ព្រោះហេតុនោះ បុគ្គលនោះគប្បីបន្ទោបង់នូវសារម្ភក្កិលេស គប្បីរំពឹង ( ក្នុងកម្មដ្ឋាន ) ធ្វើកុំឲ្យឧបក្កិលេសតាំងនៅជាប្រធាន បានឡើយ ។ ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ ។ ៥