គាថាព្រះគវម្បតិត្ថេរ

ក្បាលទី 41 · ទំព័រ 288

ភិក្ខុណាបង្វិលទន្លេសរភូ ដោយឫទ្ធិបាន ភិក្ខុនោះ គឺគវម្បតិ ជាអ្នកមិនអាស្រ័យ មិនញាប់ញ័រ ( ដោយតណ្ហានឹងទិដ្ឋិ ) ទេវតាទាំងឡាយ តែងនមស្ការនូវព្រះថេរៈនោះ ថាជាមហាមុនី ជាអ្នកកន្លងនូវសង្គធម៌ទាំងពួង ជាអ្នកដល់នូវត្រើយនៃភព ។