អដ្ឋកថា គាថាព្រះគវម្បតិត្ថេរ

ក្បាលទី 41 · ទំព័រ 288

គាថារបស់ព្រះគវម្បតិត្ថេរ មានពាក្យផ្តើមថា យោ ឥទ្ធិយា សរភុំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ ក្នុងកប្បទី ៣១ រាប់ថយក្រោយអំពីភទ្ទកប្បនេះ កុលបុត្តនេះបាន ឃើញព្រះពុទ្ធព្រះនាមថាសិខី មានចិត្តជ្រះថ្លា ធ្វើការបូជាដោយផ្កា ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យច្រើនយ៉ាង បានសាង ឆត្រនិងវេទិកា ( ខឿន ) បូជាត្រង់ព្រះចេតិយរបស់ព្រះមានព្រះភាគ ព្រះនាម ថាកោនាគមនៈ ។ ក្នុងពុទ្ធុប្បាទនៃព្រះមានព្រះភាគព្រះនាមថា កស្សបៈ កុលបុត្ត នេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ត្រកូលនោះមានហ្វូងគោជាច្រើន ពួកនាយគោបាលក៏រក្សាហ្វូងគោនោះ មាណពនេះ ដើរមើលកិច្ចការដែលពួក នាយគោបាលខ្វល់ខ្វាយធ្វើហើយ ក្នុងហ្វូងគោនោះ ។ កុលបុត្តនោះឃើញ ព្រះថេរៈដែលជាខីណាស្រពមួយរូប ត្រាច់បិណ្ឌបាតក្នុងស្រុក ហើយធ្វើភត្តក ិច្ចក្រៅស្រុក ក្នុងប្រទេសមួយកន្លែងរាល់ៗថ្ងៃ គិតថា លោកម្ចាស់លំបាក ព្រោះត្រូវកម្តៅរបស់ថ្ងៃ ដូច្នេះ ទើបបោះសសរដើមច្រេស ៤ ដើម ហើយ យកមែកច្រេស ៤ មែកដាក់លើសសរនោះ ធ្វើជាសាខាមណ្ឌប ( មណ្ឌប មែកឈើ ) ប្រគេនព្រះថេរៈ ។ អាចារ្យពួកខ្លះពោលថា កុលបុត្តនោះដាំ ដើមច្រេសក្បែរមណ្ឌបនោះ ។ ដើម្បីអនុគ្រោះកុលបុត្តនោះ ព្រះថេរៈក៏អង្គុយ ក្រោមដើមច្រេសនោះរាល់ៗថ្ងៃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះចុតិចាកមនុស្សលោកនេះហើយ កើត ក្នុងវិមានជាន់ចាតុម្មហារាជិកា ។ ព្រៃច្រេសធំដែលសបញ្ជាក់ដល់កម្មចាស់របស់កុលបុត្តនោះ កើតក្នុងទី ជិតទ្វារវិមាន មានផ្កាដទៃដែលសម្បូរដោយពណ៌ និងក្លិនចូលទៅបន្ថែមន