អដ្ឋកថា តិស្សត្ថេរគាថា

ក្បាលទី 41 · ទំព័រ 293

គាថារបស់ព្រះតិស្សត្ថេរ មានពាក្យផ្តើមថា សត្តិយា វិយ ឱមដ្ឋោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ នាំចេញនូវស្លឹកឈើចាស់ៗ ត្រង់គល់ឈើដែលជាទីត្រាស់ដឹងរបស់ព្រះមាន ព្រះភាគព្រះនាមថាតិស្សៈ ហើយធ្វើនូវការសម្ហាត ដោយបុញ្ញកម្មនោះ កុលបុត្ត នោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ជាឱរសនៃព្រះបិតុច្ឆា របស់ព្រះមានព្រះភាគ ក្នុងនគរកបិលពស្តុមានឈ្មោះ ថាតិស្សៈ ។ កុលបុត្តនេះបួសតាមព្រះមានព្រះភាគ ឧបសម្បទាហើយ នៅក្នុងព្រៃ អាស្រ័យជាតិ មានការប្រកាន់ខ្លួន ច្រើនទៅដោយសេចក្តីក្រោធ ព្រោះការ ចង្ហៀតចង្អល់ និងច្រើនទៅដោយការលើកទោសអ្នកដទៃ មិនធ្វើការខ្វល់ខ្វាយ ក្នុងសមណធម៌ ។ សម័យថ្ងៃមួយ ព្រះសាស្តា ទ្រង់ឃើញព្រះថេរៈដេកលក់ហាមាត់ក្នុងទី សម្រាកពេលថ្ងៃ ដោយទិព្វចក្ខុ ទ្រង់យាងអំពីនគរសាវត្ថីទៅដោយផ្លូវអាកាស ប្រថាប់ឈរក្នុងអាកាស ខាងលើព្រះថេរៈនោះឯង ផ្សាយឱភាសទៅ ហើយ ញ៉ាំងសតិឲ្យកើតដល់ព្រះថេរៈ ព្រះថេរៈភ្ញាក់ឡើងដោយពន្លឺនោះកាល នឹងប្រទានឱវាទ ទើបត្រាស់ព្រះគាថាថា ភិក្ខុអ្នកមានស្មារតីកាលបើក្តៅក្រហាយ ( ដោយភ្លើងទុក្ខភ្លើង កិលេស ) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះដើម្បីលះបង់កាមរាគៈចេញ ដូច្នេះ ។