វឌ្ឍមានត្ថេរគាថា

ក្បាលទី 41 · ទំព័រ 297

ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ ( ដោយភ្លើងទុក្ខ ភ្លើងកិលេស ) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់ភវរាគៈចេញ ។ វឌ្ឍមានត្ថេរ ។ ឧទ្ទាន និយាយអំពីគហុរតីរិយត្ថេរ ១ សុប្បិយត្ថេរ ១ សោបាកត្ថេរ ១ បោសិយត្ថេរ ១ សាមញ្ញកាមិត្ថេរ ១ កុមាបុត្តត្ថេរ ១ កុមាបុត្តសហាយកត្ថេរ ១ គវម្បតិត្ថេរ ១ តិស្សត្ថេរ ១ វឌ្ឍមានត្ថេរជាអ្នកមានយសច្រើន ១ ។