អដ្ឋកថា វឌ្ឍមានត្ថេរគាថា
គាថារបស់ព្រះវឌ្ឍមានត្ថេរ មានពាក្យផ្តើមថា សត្តិយា វិយ ឱមដ្ឋោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះក៏ជាអ្នកមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ ក្នុងកប្បទី ៩២ រាប់អំពីភទ្ទកប្បនេះ ក្នុងសាសនារបស់ព្រះមាន ព្រះភាគព្រះនាមថាតិស្សៈ កើតក្នុងផ្ទះមានត្រកូល ដឹងក្តីហើយ ឃើញព្រះ មានព្រះភាគព្រះនាមថាតិស្សៈយាងមកបិណ្ឌបាត មានចិត្តជ្រះថ្លា ហើយថ្វាយ ផ្លែស្វាយទុំដែលជ្រុះចាកទង ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក សន្សំបុញ្ញកម្មរឿយៗ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលស្តេចលិច្ឆវី ក្នុងនគរវេសាលី មានឈ្មោះថា វឌ្ឍមាន ។ កុលបុត្តនោះចម្រើនវ័យហើយ មានសទ្ធាជ្រះថ្លា ជាទាយក ត្រេកអរ ក្នុងទាន ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ជាសង្ឃឧបដ្ឋាក កាលព្រះសាស្តា ត្រាស់ឲ្យធ្វើការផ្កាប់បាត្រ ព្រោះកំហុសបែបនោះ ហាក់បីដូចជាន់ភ្លើង ញ៉ាំង សង្ឃឲ្យអត់ទោស ញ៉ាំងកម្មឲ្យចូលទៅស្ងប់រម្ងាប់ហើយ ជាអ្នកកើតនូវសេចក្តី សង្វេគ ទើបចេញបួស កាលបួសហើយ ជាអ្នកមានចិត្តត្រូវថីនមិទ្ធៈគ្រប សង្កត់ ។ ព្រះសាស្តាកាលធ្វើព្រះថេរៈឲ្យសង្វេគ ទើបត្រាស់ព្រះគាថាថា ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ ( ដោយភ្លើងទុក្ខ ភ្លើងកិលេស ) ដូចបុគ្គល ដែលគេចាក់ដោយលំពែងត្រង់ ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់ភវរាគៈចេញ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ភវរាគប្បហានាយ សេចក្តីថា ដើម្បីលះ នូវភវរាគៈ រូបរាគៈ និងអរូបរាគៈ បើមិនទាន់លះសំយោជនៈខាងក្នុងបាន ការលះ សំយោជនៈខាងក្រៅ រមែងមិនមានក៏ពិត តែការលះឱរម្ភាគិយសំយោជនៈ ក៏ឈ្មោះថា ព្រះមានព្រះភាគត្រាស់ទុកហើយ ដោយត