អដ្ឋកថា គាថាព្រះសិរីវឌ្ឍត្ថេរ
គាថារបស់ព្រះសិរីវឌ្ឍត្ថេរ មានពាក្យផ្តើមថា វិវរមនុបតន្តិ វិជ្ជុតា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈអង្គនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី ក្នុងកប្បទី ៩១ រាប់ អំពីភទ្ទកប្បនេះ កើតក្នុងផ្ទះនៃត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញ ព្រះមានព្រះភាគព្រះនាមថាវិបស្សីធ្វើការបូជាដោយផ្កាសិរមាន់ ដោយបុញ្ញ១-ក្នុងអបទានជាផ្កាកណ្តឹង ។ កម្មនោះ កើតក្នុងទេវលោក ធ្វើបុណ្យតៗមក អន្ទោលទៅមកក្នុងសុគតិភព នោះឯង ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលព្រាហ្មណ៍សម្បូរដោយសម្បត្តិក្នុង នគររាជគ្រឹះ មានឈ្មោះថា សិរីវឌ្ឍ ។ សិរីវឌ្ឍកុមារចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះបរមសាស្តា និងក្នុងព្រះ សទ្ធម្ម ក្នុងសមាគមរបស់ព្រះបាទពិម្ពិសារ ទើបចេញបួស ព្រោះបរិបូណ៌ ដោយហេតុ ។ កាលលោកបួសហើយ ធ្វើបុព្វកិច្ចស្រេចហើយ ជាអ្នកខ្វល់ខ្វាយ ក្នុងកម្មដ្ឋាន នៅក្នុងគុហាភ្នំ នាដងព្រៃមួយកន្លែង មិនឆ្ងាយអំពីភ្នំវេភារៈ ។ ក្នុងសម័យនោះ ភ្លៀងពុំជួកាលតាំងឡើងយ៉ាងក្រាស់ ផ្លេកបន្ទោរផ្សាយ ទួទៅ ដូចធ្លាក់ចូលទៅក្នុងញកភ្នំ កម្តៅក្នុងរដូវក្តៅក្នុងកាយរបស់ព្រះថេរៈ ដែលត្រូវកម្តៅអំពីរដូវគ្របសង្កត់ក៏ស្ងប់ ព្រោះខ្យល់ដែលកើតអំពីភ្លៀងតាំង ឡើង ។