អដ្ឋកថា មរណីយវិហារិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 324

គោអាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់រមែងឈរស៊ប់វិញបាន យ៉ាងណា ( អ្នកទាំងឡាយចូរចំណាំខ្ញុំ ) ថាជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយទស្សនសម្បត្តិ ( គ្រប់គ្រាន់ដោយការឃើញ ) ក៏យ៉ាង នោះដែរ ។ គាថារបស់ព្រះរមណីយវិហារិត្ថេរ មានពាក្យផ្តើមថា យថាបិ ភទ្ទោ អាជញ្ញោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ព្រះថេរៈនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះ ពុទ្ធអង្គមុនៗ សន្សំបុណ្យទុកជាច្រើនក្នុងភពនោះៗ ក្នុងកប្បទី ៩១ រាប់អំពី ភទ្ទកប្បនេះ ឃើញព្រះមានព្រះភាគ ព្រះនាមថា វិបស្សី ហើយមានចិត្តជ្រះថ្លា ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ធ្វើការបូជាដោយផ្កាសិរមាន់ដោយបុញ្ញកម្មនោះ កើតក្នុងទេវលោក ហើយធ្វើបុណ្យ អន្ទោលទៅមកក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តសេដ្ឋីក្នុងក្រុងរាជគ្រឹះ ដល់ នូវការវង្វេងក្នុងកាមគុណ ព្រោះការស្រវឹងក្នុងភាពកំលោះ ថ្ងៃមួយកុលបុត្ត នោះ ឃើញបុរសម្នាក់ជាសហាយស្មន់ជាមួយប្រពន្ធអ្នកដទៃ ត្រូវទណ្ឌកម្ម មានប្រការផ្សេងៗ កើតសេចក្តីសង្វេគ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ហើយបួស បួសហើយ ព្រោះខ្លួនជាបុគ្គលរាគចរិត ទើបបោសសម្ហាតបរិវេណរហូតស្អាត តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់យ៉ាងល្អ តាក់តែងគ្រែតាំង យ៉ាងរេបោរយ ។ ព្រោះហេតុនោះ ទើបលោកមាននាមប្រាកដថា រមណីយ វិហារី ។ ព្រោះភាពជាអ្នកក្រាស់ដោយរាគៈ ទើបលោកធ្វើកិច្ច ដោយមិនត្រូវ ឧបាយ ត្រូវអាបត្តិ ព្រោះតាំងចិត្តធ្វើសុក្កៈឲ្យឃ្លាតចាកទី មានវិប្បដិសារៈថា គួរតិះដៀលពិតហ្ន៎ អញជាបុគ្គលយ៉ាងនេះ នៅបរិភោគអាហារដែលគេឲ្យ ដោយសទ្ធាបានដូចម្តេច ដើរទៅ