អដ្ឋកថា សមិទ្ធិត្ថេរគាថា
គាថារបស់ព្រះសមិទ្ធិត្ថេរ មានពាក្យផ្តើមថា សទ្ធាយាហំ បព្វជិតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទុកច្រើនក្នុងភពនោះៗ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ឃើញព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ ជាអ្នកមានចិត្តជ្រះថ្លា កាន់យកផ្កា ទាំងទងចងជាបាច់បូជាហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យជាច្រើន អន្ទោលទៅមកក្នុងសុគតិភព ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុង នគររាជគ្រឹះ ។ តាំងអំពីកុលបុត្តនោះកើតហើយ ត្រកូលនោះក៏ចម្រើនស្តុកស្តម្ភ ដោយទ្រព្យ និងស្រូវជាដើម អត្តភាពរបស់កុលបុត្តនោះក៏ស្អាតគួរពិត ពិលរមិលមើល ប្រកបដោយគុណសម្បត្តិ ព្រោះដូច្នោះ ទើបមាននាមប្រា- កដថាសមិទ្ធិព្រោះរុងរឿងដោយទ្រព្យសម្បត្តិនិងបរិបូណ៌ដោយគុណសម្បត្តិ។ កុលបុត្តនោះ ឃើញពុទ្ធានុភាពក្នុងសមាគមនៃព្រះបាទពិម្ពិសារ មាន សទ្ធាបួសហើយ ខ្វល់ខ្វាយក្នុងភាវនា កាលព្រះមានព្រះភាគគង់នៅក្នុងតបោ ទារាម ថ្ងៃមួយកុលបុត្តនោះគិតយ៉ាងនេះថា ជាលាភហើយហ្ន៎ ព្រះសាស្តា របស់អញជាព្រះសម្មាសម្ពុទ្ធ ឯអញក៏បួសក្នុងធម្មវិន័យ ដែលទ្រង់ត្រាស់ល្អ ហើយ ទាំងសព្រហ្មចារីរបស់អញក៏ជាអ្នកមានសីលមានកល្យាណធម៌កាល លោកគិតយ៉ាងនេះ ក៏កើតបីតិសោមនស្សដ៏ខ្លាំងក្លា ។ មារមានចិត្តបាបមិន ពេញចិត្តទើបបន្លឺសំឡេងខ្លាំងគួរខ្លាច ក្នុងទីមិនឆ្ងាយអំពីព្រះថេរៈ ហាក់បីដូចជា ផែនដីស្រុត ។ ព្រះថេរៈក៏ក្រាបទូលសេចក្តីនោះ ដល់ព្រះមានព្រះភាគ ហើយ ។ ព្រះសាស្តាត្រាស់ថា មារបំណងនឹងបោកបញ្ឆោតអ្នក ម្នាលភិក្ខុអ្នកចូ