អដ្ឋកថា គាថាព្រះឧជ្ជយត្ថេរ
គាថារបស់ព្រះឧជ្ជយត្ថេរ មានពាក្យផ្តើមថា នមោ តេ ពុទ្ធ វីរត្ថុ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ធ្វើបុណ្យជាច្រើនទុកក្នុងភពនោះៗ ។ ក្នុងកប្បទី ៩២ រាប់អំពីភទ្ទ កប្បនេះ កុលបុត្តនេះ ឃើញព្រះមានព្រះភាគព្រះនាមថាតិស្សៈ មានចិត្តជ្រះថ្លា ធ្វើការបូជាដោយផ្កាកណិការ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុង ទេវលោក ធ្វើបុណ្យហើយអន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយក្នុង ពុទ្ធុប្បាទនេះ កើតជាបុត្តរបស់សោត្ថិយព្រាហ្មណ៍ក្នុងក្រុងរាជគ្រឹះ មានឈ្មោះ ថាឧជ្ជយៈ ។ កុលបុត្តនោះចម្រើនវ័យហើយ ជាអ្នករៀនចប់ត្រៃវេទ មើលមិនឃើញ សារៈក្នុងត្រៃវេទនោះ កាលឧបនិស្ស័យសម្បត្តិដាស់តឿន ក៏ទៅកាន់វេឡុ- វនវិហារ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា មានសទ្ធាបព្វជ្ជាហើយរៀនកម្ម ដ្ឋានដែលសមគួរដល់ចរិត នៅក្នុងព្រៃ ចម្រើនវិបស្សនាសម្រេចអរហត្តក ្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ក្នុងកាលនោះ ខ្ញុំឃើញដើមកណិការមានផ្ការីក ទើបបេះយក ទៅបូជាព្រះតិស្សសម្ពុទ្ធ ទ្រង់ឆ្លងអន្លង់ហើយ មិនញាប់ញ័រ ដោយលោកធម៌ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមអរុណបាលដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំបានប្រតិបត្តិហើយ ដូច