វិមលត្ថេរគាថា
ក្បាលទី 41 · ទំព័រ 344
ផែនដីតែងសើមជ្រាប ( ដោយអាបោធាតុ ) ខ្យល់ក៏រមែងបក់ ផ្លេកបន្ទោរ ក៏ដាលច្រវាត់ក្នុងអាកាស ឯវិតក្កៈទាំងឡាយ ( មានកាមវិតក្កៈ ជាដើម ) របស់ខ្ញុំរមែងរម្ងាប់ ចិត្តរបស់ខ្ញុំ ក៏តម្កល់ទុកល្អហើយ ។ វិមលត្ថេរ ។ ឧទ្ទាន និយាយអំពីសិរីវឌ្ឍត្ថេរ ១ ខទិរវនិយរេវតត្ថេរ ១ សុមង្គលត្ថេរ ១ សានុត្ថេរ ១ រមណីយវិហារិត្ថេរ ១ សមិទ្ធិត្ថេរ ១ ឧជ្ជយត្ថេរ ១ សញ្ជយត្ថេរ ១ រាមណេយ្យកត្ថេរ ១ វិម លត្ថេរអ្នកលះបង់កិលេស ១ ។