អដ្ឋកថា វិមលត្ថេរគាថា
គាថារបស់ព្រះវិមលត្ថេរ មានពាក្យផ្តើមថា ធរណី ច សិញ្ចតិ វា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា វិបស្សី កើតក្នុងត្រកូលរបស់អ្នកផ្លុំ ស័ង្ខ ដល់នូវភាពជាអ្នកដឹងក្តីហើយ សម្រេចការសិក្សាក្នុងសិប្បៈនោះ ។ ថ្ងៃ មួយ ជួបព្រះមានព្រះភាគព្រះនាមថាវិបស្សី មានចិត្តជ្រះថ្លា ហើយធ្វើនូវការបូជា ដោយការផ្លុំស័ង្ខថ្វាយ តាំងអំពីនោះមក បានធ្វើការបម្រើព្រះសាស្តាម្តង ម្កាល ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ មក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាកស្សបៈ កុលបុត្តនោះ យកទឹកក្រអូបស្រោចដើមពោធិដែល ជាឈើត្រាស់ដឹង ( របស់ព្រះមានព្រះភាគ ) អធិដ្ឋានថា ក្នុងអនាគតកាល ខ្ញុំព្រះអង្គសូមជាអ្នកមានរាងកាយបរិសុទ្ធ ប្រាសចាកមន្ទិល ដូច្នេះហើយលាង អាសនៈត្រង់លានព្រះចេតិយ ត្រង់ខឿនពោធិព្រឹក្ស បោកគក់សមណបរិក្ខារ ដែលសៅហ្មងរបស់ភិក្ខុទាំងឡាយ ។ កាលចុតិអំពីមនុស្សលោកហើយ ក៏អន្ទោលទៅមកក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលដែលស្តុកស្តម្ភក្នុងនគររាជគ្រឹះ កាលកុលបុត្តនោះនៅក្នុងផ្ទៃមាតាក្តី ចេញអំពីផ្ទៃមាតាក្តី រាងកាយរបស់កុលបុត្ត នោះមិនសៅហ្មងព្រោះស្លេស្មជាដើម មិនប្រឡាក់ ដូចតំណក់ទឹកលើស្លឹក ឈូក បានជាបុគ្គលបរិសុទ្ធផូរផង់ ដូចព្រះពោធិសត្វក្នុងភពចុងក្រោយដោយ ហេតុនោះ ទើបមនុស្សទាំងឡាយឲ្យឈ្មោះថា វិមល ។ វិម