អដ្ឋកថា គាថាព្រះគោធិកត្ថេរ
គាថារបស់ព្រះថេរៈទាំង ៤ អង្គ គឺព្រះគោធិកៈ ១ ព្រះសុពាហុ ១ ព្រះវល្លិយៈ ១ ព្រះឧត្តិយៈ ១ ទាំង ៤ គាថា មានពាក្យ ផ្តើមថា វស្សតិ ទេវោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈទាំងនោះ មាន អត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈទាំងនេះមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទុកច្រើនក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាម ថាសិទ្ធត្ថ ក្នុងកប្បទី ៩៤ រាប់អំពីភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាសម្លាញ់នឹងគ្នាត្រាច់ទៅ ។ ក្នុងសម្លាញ់ទាំងនោះ សម្លាញ់ម្នាក់ ឃើញព្រះមានព្រះភាគ ព្រះនាមថា សិទ្ធត្ថនិមន្តបិណ្ឌបាត បានថ្វាយអាហារមួយវែក សម្លាញ់ទី ២ មានចិត្តជ្រះថ្លា បានថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ហើយផ្គងអញ្ជលី សម្លាញ់ទី ៣ មានចិត្តជ្រះថ្លា បូជាព្រះមានព្រះភាគដោយផ្កាឧប្បលមួយក្តាប់ សម្លាញ់ទី ៤ ធ្វើការបូជាដោយផ្កាម្លិះ សម្លាញ់ទាំងនោះ កើតក្នុងទេវលោក ដោយបុញ្ញកម្ម ដែលធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះសាស្តា ខ្វល់ខ្វាយហើយយ៉ាងនេះ ធ្វើបុណ្យ តៗមក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមាន ព្រះភាគព្រះនាមថាកស្សបៈ កើតក្នុងផ្ទះមានត្រកូល ជាសម្លាញ់នឹងគ្នា បួស ក្នុងព្រះសាសនា បំពេញសមណធម៌ ក្នុងកាលនៃព្រះមានព្រះភាគរបស់យើង ទាំងឡាយ មកកើតជាឱរសរបស់ស្តេចមល្លៈទាំង ៤ អង្គ ក្នុងនគរបាវា ។ ពួកស្តេចមល្លៈ បានថ្វាយព្រះនាមរបស់ឱរសទាំងនោះថា គោធិកៈ ១ សុពា ហុ ១ វល្លិយៈ ១ ឧត្តិយៈ ១ ព្រះឱរសទាំង ៤ បានជាសម្លាញ់នឹងគ្នា ។ ព្រះឱរសទាំងនោះ នាំគ្នាទៅកាន់នគរកបិលពស្តុដោយករណីយកិច្ចឯណានីមួយ ។ ក្នុងសម័យនោះ ព្រះសាស