អដ្ឋកថា សុពាហុត្ថេរគាថា

ក្បាលទី 41 · ទំព័រ 357

ក្នុងគាថាដែលព្រះថេរៈ ៣ អង្គទៀតពោល ប្លែកគ្នាត្រង់ បាទទី ៣ ។ ក្នុងគាថាទាំងនោះ គាថាដែលព្រះសុពាហុត្ថេរពោលទុកថា ចិត្តំ សុសមាហិតញ្ច កាយេ សេចក្តីថា ចិត្តរបស់ខ្ញុំតាំងមាំហើយដោយល្អ គឺចុះស៊ប់ហើយដោយប្រពៃ គឺចុះស៊ប់ហើយក្នុងករជកាយ ដោយអំណាច នៃការចម្រើនកាយគតាសតិ អធិប្បាយថា ព្រះសុពាហុត្ថេរនេះ ធ្វើឈាន ដែលខ្លួនបានហើយ ដោយអំណាចនៃការចម្រើនកាយគតាសតិ ឲ្យជាបាទ ចម្រើនវិបស្សនាសម្រេចអរហត្តហើយ ។ ព្រះថេរៈ សំដៅដល់ការចម្រើន កាយគតាសតិនោះ ទើបពោលគាថាថា ចិត្តំ សុសមាហិតញ្ច កាយេ ដូច្នេះ ។