អដ្ឋកថា វល្លិយត្ថេរគាថា
ក្បាលទី 41 · ទំព័រ 358
ក្នុងវល្លិយត្ថេរគាថា បទថា តស្សំ វិហរាមិ អប្បមត្តោ មាន អធិប្បាយថា ខ្ញុំឈ្មោះថាជាអ្នកមិនប្រមាទនៅក្នុងខ្ទមនោះ ព្រោះសម្រេចដល់ ទីបំផុតនៃបដិបទាដែលឲ្យដល់នូវសេចក្តីមិនប្រមាទ ប្តូរឥរិយាបថ គឺញ៉ាំង អត្តភាពឲ្យប្រព្រឹត្តទៅដោយការបង្អោនចូលទៅក្នុងអរិយវិហារធម៌ និងដោយ ការប្រកបដោយទិព្វវិហារធម៌ជាដើម នៅក្នុងកុដិនោះ ។