អដ្ឋកថា អញ្ជនាវនិយត្ថេរគាថា

ក្បាលទី 41 · ទំព័រ 360

គាថារបស់ព្រះអញ្ជនវនិយត្ថេរ មានពាក្យផ្តើមថា អាសន្ទឹ កុដិកំ កត្វា ដូច្នេះ ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះ ជាមាលាការឈ្មោះសុទស្សនៈ បូជាព្រះមានព្រះភាគដោយផ្កាម្លិះធ្វើបុណ្យ ដទៃៗទៀតជាច្រើន ទុកក្នុងភពនោះៗ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ កុលបុត្តនេះ បួសក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមថា កស្សបៈ ហើយបំពេញសមណធម៌ ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលវជ្ជី ក្នុងព្រះនគរវេសាលី ក្នុងពេលដែលកុលបុត្តនេះចម្រើនវ័យហើយ ភ័យ ៣ យ៉ាង គឺភ័យកើតអំពីមិនមានភ្លៀង ១ ភ័យកើតអំពីជំងឺ ១ ភ័យកើតអំពី អមនុស្ស ១ កើតឡើងក្នុងដែនវជ្ជី ។ ភ័យទាំងអស់នោះ គប្បីជ្រាបដោយ ន័យដូចពោលហើយ ក្នុងអដ្ឋកថារតនសូត្រ ។ កាលព្រះមានព្រះភាគយាង ដល់ក្រុងវេសាលី កាលភ័យគ្រប់យ៉ាងស្ងប់ហើយ និងកាលធម្មាភិសម័យ កើតហើយដល់ទេវតានិងមនុស្សទាំងឡាយជាច្រើន ក្នុងការសម្តែងធម៌របស់ ព្រះសាស្តា ព្រះរាជកុមារនេះឃើញពុទ្ធានុភាព មានសទ្ធា ទើបចេញបួស ។ ព្រះរាជកុមារនេះ មានប្រវត្តិដូចម្តេច សូម្បីព្រះរាជា ៤ អង្គដទៃទៀត ដែលនឹងពោលតទៅ ក៏មានប្រវត្តិយ៉ាងនេះ ។ ព្រះរាជកុមារនៃស្តេចលិច្ឆវី ដែលជាសម្លាញ់របស់ព្រះរាជកុមារនេះ ក៏ចេញបួសដោយទំនងនេះឯង ។ ក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈ កុលបុត្តដែលជាសម្លាញ់ទាំងនោះ បួសហើយបំពេញសមណធម៌ រួមជាមួយកុលបុត្តនេះ បានបំពេញ បុណ្យបណ្តុះនូវពូជ គឺកុសលជាដើមទៀបបាទមូលនៃព្រះមានព្រះភាគ ព្រះនាម បទុមុត្តរៈ ។ ក្នុងកុលបុត្តទាំងនោះ ព្រះអញ្ជនវនិយត្ថេរនេះ ធ្វើបុព្វកិច្ច ស្រេចហើយ នៅត្រង់ព្រៃខ្