អដ្ឋកថា ទុតិយកុដិវិហារិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 369

គាថារបស់ព្រះកុដិវិហារិត្ថេរ មានពាក្យផ្តើមថា អយមាហុ បុរាណិយា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈជាអ្នកមានចិត្តជ្រះថ្លា បានថ្វាយផ្លិតត្បាញយ៉ាងវិចិត្រ ដែលធ្វើពីដើមបបុស ដល់ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ ក្នុងរដូវក្តៅ ព្រះសាស្តា ទ្រង់ញ៉ាំងកុលបុត្តនោះឲ្យត្រេកអរដោយព្រះគាថាអនុមោទនា ។ សេចក្តីដែលគួរពោលដ៏សេស ក៏ដូចគ្នានឹងរឿងរបស់ព្រះអញ្ជនវនិយត្ថេរ ដែលពោលហើយនោះឯង ចំណែកសេចក្តីដែលប្លែកគ្នាមានដូច្នេះថា បានឮថា ព្រះថេរៈនេះបួសហើយ ដោយន័យដូចពោលហើយ នៅក្នុង កុដិចាស់មួយខ្នង មិនគិតបំពេញសមណធម៌ គិតតែកសាងតែម្យ៉ាងថា កុដិ របស់អញចាស់ហើយ គួរធ្វើកុដិថ្មី ។ ទេវតាអ្នកប្រាថ្នាប្រយាជន៍ចំពោះព្រះថេរៈ បានពោលគាថានេះ ដើម្បីឲ្យកើតសេចក្តីសង្វេគ ដោយពាក្យងាយៗ តែមានអត្ថជ្រៅពន្លឹកថា ខ្ទមនេះជារបស់ចាស់ កាលបើអ្នកប្រាថ្នាខ្ទមថ្មីឯទៀត អ្នកចូរ បណ្តេញនូវសេចក្តីប្រាថ្នាចំពោះខ្ទមចាស់ចេញ ម្នាលភិក្ខុ ខ្ទម ថ្មីទៀតតែងនាំមកនូវទុក្ខ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អយំ ជាពាក្យចង្អុលឲ្យឃើញវត្ថុដែលនៅជិត ។ បទថា អាហុ សេចក្តីថា មានហើយ ដើម្បីការងាយស្រួលក្នុងការចង គាថា ទើបលោកពោលជាទីឃៈ ។ បទថា បុរាណិយា សេចក្តីថា មានមកក្នុងកាលមុន គឺមានមកយូរ ហើយ ។ បទថា អញ្ញំ បត្ថយសេ នវំ កុដឹ សេចក្តីថា លោកប្រាថ្នា គឺ បំណង បានដល់ ចង់បាននូវកុដិដែលឈ្មោះថាកុដិថ្មីដទៃអំពីនេះ ព្រោះកុដិ នេះទ្រុឌទ្រោមដោយភាពជារបស់ចាស់ ឈ្មោះថា នវំ ព្រោះជាកុដិដែលគប្បី កើតក្នុងឥឡូវនេះ សូមលោកលះនូវការសង្ឃឹមក្នុងកុដិទាំងអស់ ដោយអាការៈទាំងពួង គឺចូរប្រាសចាកសេចក្តីប្