អដ្ឋកថា កោសល្លវិហារិត្ថេរគាថា
គាថារបស់ព្រះកោសល្លវិហារិត្ថេរ មានពាក្យផ្តើមថា សទ្ធា យាហំ បព្វជិតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា ព្រះថេរៈនេះក៏សាបព្រោះនូវពូជ គឺកុសលទុកក្នុងសាសនា របស់ព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ បានធ្វើបុណ្យនោះៗទុក រឿងដ៏ សេស ដូចគ្នានឹងរឿងរបស់ព្រះអញ្ជនវនិយត្ថេរនោះឯង ឯការដែលប្លែកគ្នា ដូច្នេះថា បានឮថា ព្រះថេរៈនោះ បួសដោយន័យដូចពោលហើយ ធ្វើបុព្វកិច្ច ស្រេចហើយ នៅក្នុងព្រៃដោយអាស្រ័យត្រកូលរបស់ឧបាសកម្នាក់ក្នុងស្រុក មួយក្នុងដែនកោសល ។ ឧបាសកនោះឃើញព្រះថេរៈត្រង់គល់ឈើ ទើប សាងកុដិប្រគេន ព្រះថេរៈនៅក្នុងកុដិ បានសមាធិ ព្រោះមានអាវាសជាទី សប្បាយខ្វល់ខ្វាយក្នុងវិបស្សនាសម្រេចអរហត្តក្នុងកាលមិនយូរឡើយ សម ដូចគាថាព័ន្ធដែលលោកចងទុកក្នុងអបទានថា ខ្ញុំនៅជិតព្រៃហេមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុងកាល នោះ ខ្ញុំមានសេចក្តីជាប់ចំពាក់ក្នុងគ្រឿងទទួលទាន ដូចបុរស ល្មោភដេក ។ ខ្ញុំកំពុងជីកមើមដំឡូងជ្វានិងដំឡូងវល្លិផង ដំឡូង ដៃខ្លានិងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុបនិងផ្លែ ព្នៅដែលខ្ញុំតាក់តែងហើយ ។ ព្រះលោកវិទូ ទ្រង់ព្រះនាម បទុមុត្តរៈ គួរទទួលគ្រឿងបូជា ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំទើប និមន្តមកកាន់សំណាក់ខ្ញុំ ខ្ញុំបានឃើញនូវព្រះមហានាគជាទេវតា ប្រសើរជាងទេវតា ជានរាសភៈ ទ្រង់ចូលមកជិត ខ្ញុំក៏យក ដំឡូងដៃខ្លាដាក់ចុះក្នុងបាត្រ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ជា មហាវីរៈ ទ្រង់ញ៉ាំងខ្ញុំឲ្យត្រេកអរ ហើយទ្រង់សោយ លុះព្រះ សព្វញ្ញូសោយរួចហើយទើបសម្តែងគាថានេះថា អ្នកចូរញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយដំឡូងដៃខ្លា ដល