អដ្ឋកថា វជ្ជិបុត្តកត្ថេរគាថា

ក្បាលទី 41 · ទំព័រ 402

គាថារបស់ព្រះវជ្ជិបុត្តកត្ថេរ មានពាក្យផ្តើមថា ឯកកា មយំ អរញ្ញេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ កើតក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាវិបស្សី ក្នុងកប្បទី ៩១ អំពី ភទ្ទកប្បនេះកើតក្នុងផ្ទះមានត្រកូលកុលបុត្តនោះដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះមានព្រះភាគព្រះនាមថាវិបស្សី ជាអ្នកមានចិត្តជ្រះថ្លាហើយ បានធ្វើនូវការបូជាដោយកេសរផ្កាខ្ទឹង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ មកកើតក្នុង ត្រកូលអាមាត្យ មានឈ្មោះថា វជ្ជីបុត្ត ឃើញពុទ្ធានុភាពរបស់ព្រះមានព្រះភាគ ក្នុងកាលដែលទ្រង់យាងទៅនគរវេសាលី មានសទ្ធាបួសហើយ ធ្វើបុព្វ កិច្ចស្រេចហើយ រៀនកម្មដ្ឋានចូលទៅកាន់ដងព្រៃមួយកន្លែង មិនឆ្ងាយអំពី នគរវេសាលី ។ សម័យនោះ មានមហោស្រពក្នុងនគរវេសាលី ការរាំ ការច្រៀង ការ ប្រគំ មានក្នុងទីគ្រប់កន្លែង ។ មហាជននាំគ្នាត្រេកអរ មើលការបរិបូណ៌ របស់មហោស្រព កុលបុត្តនោះស្តាប់សំឡេងនោះហើយវង្វេង ព្រោះមិនធ្វើ ទុកក្នុងចិត្តដោយឧបាយ កាត់បង់នូវវិវេក លះបង់នូវកម្មដ្ឋាន កាលនឹងប្រកាសការមិនត្រេកអររបស់ខ្លួន ទើបពោលគាថា ( ក្នុងសំយុត្តនិកាយសគា ថវគ្គ ) ថា យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើ ដែលគេ ចោលក្នុងព្រៃ ក្នុងរាត្រីប្រាកដដូច្នេះ មិនមានអ្នកណាអន់ជាង យើងទៅទៀតទេ ដូច្នេះ ។