អដ្ឋកថា បក្ខត្ថេរគាថា

ក្បាលទី 41 · ទំព័រ 407

គាថារបស់ព្រះបក្ខត្ថេរ មានពាក្យផ្តើមថា ចុតា បតន្តិ ដូច្នេះ ជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ ធ្វើកុសលទុកក្នុងភពនោះៗ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ កើតជា សេនាបតីយក្ខ ឃើញព្រះមានព្រះភាគព្រះនាមថាវិបស្សី មានចិត្តជ្រះថ្លាបាន ធ្វើការបូជាដោយសំពត់ទិព្វ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសក្យៈ ក្នុងទេវទហនិគម ក្នុងដែនសក្កៈ មានឈ្មោះថា សម្មោទកុមារ ។ ក្នុងកាលកុលបុត្តនេះនៅក្មេង ជើងដើរមិនកើត ដោយរោគខ្យល់ កុលបុត្ត នេះកម្រើកទៅមកដូចមនុស្សខ្វិនអស់មួយរយៈ ដោយហេតុនោះទើបមាន ឈ្មោះថ្មីថា បក្ខៈ ។ ក្រោយមក ក្នុងពេលដែលរោគជាសះស្បើយ មនុស្ស ទាំងឡាយក៏នៅតែហៅថា បក្ខៈ យ៉ាងនោះដដែល ។ កុលបុត្តនេះ ឃើញ បាដិហារ្យនៃព្រះមានព្រះភាគ ក្នុងសមាគមនៃព្រះញាតិ បាននូវសទ្ធាបួស ហើយ ធ្វើកិច្ចខាងដើមស្រេចហើយ រៀនកម្មដ្ឋានចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ លោកចូលស្រុកដើម្បីបិណ្ឌបាត អង្គុយក្រោមដើមឈើមួយដើម ក្នុងរវាងផ្លូវ ។ ក្នុងសម័យនោះ ខ្លែងមួយឆាបដុំសាច់ហើរទៅកាន់អាកាស ខ្លែងជាច្រើនដេញតាមខ្លែងនោះ ចោមរោមចឹករហូតដុំសាច់ធ្លាក់មក ខ្លែងមួយ ទៀតក៏ពាំដុំសាច់គេចទៅ ខ្លែងដទៃក៏ដេញដណ្តើមដុំសាច់នោះបន្តៗគ្នា ព្រះថេរៈ ឃើញដូច្នោះគិតថា ដុំសាច់នេះមានសភាពយ៉ាងណា កាមទាំងឡាយក៏ យ៉ាងនោះ ជារបស់ទួទៅដល់មនុស្សច្រើនគ្នា មានទុក្ខច្រើន មានការចង្អៀត ចង្អល់ច្រើន ដូច្នេះហើយ ពិចារណាឃើញទោសក្នុងកាមទាំងឡាយ និងអានិសង្សក្នុងការចេញបួស ផ្តើមតាំងវិ