អដ្ឋកថា វិមលកោណ្ឌញ្ញត្ថេរគាថា

ក្បាលទី 41 · ទំព័រ 412

គាថារបស់ព្រះវិមលកោណ្ឌញ្ញត្ថេរ មានពាក្យផ្តើមថា ទុមវ្ញយាយ ឧប្បន្នោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនោះក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះកើត ក្នុងត្រកូលសម្បូរដោយសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ ឃើញព្រះមានព្រះភាគព្រះនាមថាវិបស្សីដែលបរិស័ទធំចោមរោមហើយ ទ្រង់ សម្តែងធម៌ មានចិត្តជ្រះថ្លា ហើយបូជាដោយផ្កាមាស ៤ ផ្កា ។ ដើម្បីចម្រើន នូវបសាទសទ្ធារបស់កុលបុត្តនេះ ទើបព្រះមានព្រះភាគញ៉ាំងឥទ្ធាភិសង្ខារឲ្យ ផ្កាបញ្ចេញពន្លឺពណ៌មាសគ្របដណ្តប់ទីនោះទាំងអស់ ។ កុលបុត្តនោះឃើញ ពុទ្ធាភិសង្ខារនោះហើយ មានចិត្តជ្រះថ្លាពន់ពេក ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើពន្លឺនាះឲ្យជានិមិត្ត ហើយចូលកាន់ផ្ទះរបស់ខ្លួនមិនលះបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ ធ្វើកាលកិរិយាដោយរោគខ្យល់ កើតក្នុងស្ថានសួគ៌ជាន់ តុសិតហើយធ្វើកុសលដទៃទៀត អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទៃរបស់នាងអម្ពបាលីអាស្រ័យព្រះបាទពិម្ពិសារ ។ បានឮដំណឹងថា នាងអម្ពបាលីមានរូបស្អាត មានបំណងចង់បាននាងមាន មនុស្សពីរបីនាក់ជាប់តាម ក្លែងខ្លួនទៅកាន់នគរវេសាលី សម្រេចការនៅរួម ជាមួយនាងមួយរាត្រី កាលនោះកុលបុត្តនោះ បដិសន្ធិក្នុងផ្ទៃរបស់នាង នាង អម្ពបាលីបានក្រាបទូលភាពដែលនាងមានគភ៌ដល់ព្រះបាទពិម្ពិសារ ។ ព្រះរាជាបង្ញាញខ្លួន ព្រះរាជទានទ្រព្យដែលគួរព្រះរាជទាន ហើយគេច ចេញទៅ នាងអាស្រ័យការ