គាថាព្រះឧក្ខេបកដវច្ឆត្ថេរ
ពុទ្ធវចនៈដែលបុគ្គលរៀនក្នុងសំណាក់នៃឧក្ខេបកដវច្ឆត្ថេរ ព្រះថេរៈ នោះរមែងសម្តែងនូវពុទ្ធវចនៈនោះ ដល់គ្រហស្ថទាំងឡាយបាន អស់ឆ្នាំ ជាច្រើន លោកជាអ្នកមានសេចក្តីរីករាយដ៏លើសលុប អង្គុយនៅដ៏ស្ងប់ ស្ងៀម ។ គាថារបស់ព្រះឧក្ខេបកដវច្ឆត្ថេរ មានពាក្យផ្តើមថា ឧក្ខេបកដវច្ឆស្ស ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យ ដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនា របស់ព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ កើត ក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ឲ្យសសរដល់ឧបាសកធ្វើ សាលាថ្វាយព្រះសាស្តាដែលខ្វះសសរមួយដើម បានធ្វើកិច្ចរបស់អ្នករួមកិច្ចការ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ព្យាយាមធ្វើកុសល រឿយៗ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជា កូនរបស់ព្រាហ្មណ៍ម្នាក់ក្នុងនគរសាវត្ថីមាននាមតាមគោត្តថាវច្ឆៈ ។ កុលបុត្តនោះ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បានចំពោះនូវសទ្ធា បព្វជ្ជាហើយ ក្នុងទីជិតស្រុកដែនកោសល រៀនធម៌ក្នុងសម្នាក់របស់ភិក្ខុទាំងឡាយ ដែលធ្វើដំណើរឆ្លងកាត់ ។ តែលោកកំណត់មិនបានថា នេះជាវិន័យ នេះជាព្រះសូត្រ នេះជាព្រះអភិធម្ម ថ្ងៃមួយ សាកសួរព្រះធម្មសេនាបតីទើប កំណត់ពុទ្ធវចនៈទាំងអស់ តាមវគ្គតាមឃ្លាសូម្បីក្នុងកាលមុននៃការសង្គាយនាព្រះធម៌ ទើបកំណត់វត្ថុគ្រប់យ៉ាងតាមដែល ( ព្រះធម្មសេនាបតី ) កំណត់ ទុក ការកំណត់ឈ្មោះហៅថា បិដកជាដើម ក៏មានក្នុងបរិយត្តិសទ្ធម្ម មុនការ សង្គាយនាព្រះធម៌ព្រោះមានក