អដ្ឋកថា មេឃិយត្ថេរគាថា
គាថារបស់ព្រះមេឃិយត្ថេរ មានពាក្យផ្តើមថា អនុសាសិ មហាវីរោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សាបព្រោះនូវពូជ គឺកុសលទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមាន ព្រះភាគព្រះនាមថាវិបស្សីក្នុងកប្បទី ៩១ រាប់ពីភទ្ទកប្បនេះ កុលបុត្តនេះកើត ក្នុងផ្ទះមានត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ។ សម័យនោះ ព្រះមាន ព្រះភាគព្រះនាមថាវិបស្សី ទ្រង់ដល់នូវទីបំផុតនៃពុទ្ធកិច្ចហើយ ទ្រង់ដាក់នូវ អាយុសង្ខារ ផែនដីក៏ញាប់ញ័រជាដើម ព្រោះទ្រង់ដាក់អាយុសង្ខារនោះ មហាជន ដល់នូវភាពតក់ស្លុតខ្លាចហើយ ។ លំដាប់នោះ វេស្សវ័ណមហារាជ ទ្រង់ដឹងនូវហេតុការណ៍នោះ យ៉ាង ប្រាកដប្រជា ទើបទ្រង់ញ៉ាំងមហាជនឲ្យឈប់តក់ស្លុត ។ មហាជនស្តាប់ហេតុ ការណ៍នោះ បានដល់នូវសេចក្តីសង្វេគ ។ កុលបុត្តនេះស្តាប់ពុទ្ធានុភាពក្នុង ទីនោះហើយ កើតនូវសេចក្តីគោរពរាប់អានយ៉ាងច្រើនក្នុងព្រះសាស្តាសោយ នូវបីតិនិងសោមនស្សដ៏ឧឡារ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសក្យៈ ក្នុងនគរកបិលពស្តុមាននាមថាមេឃិយៈ ។ មេឃិយៈនោះ ចម្រើនវ័យហើយ បួសក្នុងសម្នាក់របស់ព្រះបរមសាស្តា ជាអ្នកឧបដ្ឋាកព្រះសម្ពុទ្ធ កាលព្រះមានព្រះភាគគង់នៅក្នុងជាលិកាវ័ន ឃើញ ព្រៃស្វាយគួរជាទីរីករាយ ត្រង់ឆ្នេរស្ទឹងកិមិកាលា បំណងនឹងនៅក្នុងព្រៃស្វាយ នោះ ត្រូវព្រះមានព្រះភាគទ្រង់ឃាត់អស់វារៈ ២ ដង ហើយទ្រង់ក៏អនុញ្ញាត ក្នុងគ្រាទី ៣ ទើបទៅកាន់ព្រៃស្វាយនោះ ត្រូវសត្វល្អិត គឺមិច្ឆាវិតក្កចោមរោម ខាំ មិនបានចិត្តជាសមា