អដ្ឋកថា ឯកធម្មសវនិយត្ថេរគាថា
គាថារបស់ព្រះឯកធម្មសវនិយត្ថេរ មានពាក្យផ្តើមថា កិលេសា ឈាបិតា មយ្ហំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះកើតជារុក្ខទេវតា ឃើញភិក្ខុ ២-៣ រូប វង្វេងផ្លូវត្រាច់ទៅក្នុងព្រៃធំកាល នឹងអនុគ្រោះ ទើបចុះអំពីភពរបស់ខ្លួន លួងលោមភិក្ខុទាំងនោះឲ្យឆាន់ហើយ នាំទៅកាន់ទីដែលលោកប្រាថ្នា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ កាលព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតឡើងក្នុងលោក បំពេញពុទ្ធកិច្ចស្រេចហើយ បរិនិព្វានកើតជាស្តេចក្រុង ពារាណសីព្រះនាមថា កិកិ ក្នុងកាលនោះ ។ កាលព្រះរាជាសោយទិវង្គតហើយ ព្រះរាជឱរសរបស់ព្រះអង្គ ព្រះនាម ថា បុថុវិន្ទរាជបានសោយរាជ្យតមក ។ ព្រះរាជឱរសរបស់ព្រះបាទបុថុវិន្ទរាជ ព្រះនាមថា សុយាម ព្រះរាជឱរសរបស់ព្រះបាទសុយាម ព្រះនាមថា កិកិព្រហ្មទត្ត សោយរាជ្យបន្តគ្នាមក ។ កាលព្រះសាសនាអន្តរធានហើយ មិន បានស្តាប់ព្រះធម្មទេសនា ទើបត្រាស់ឲ្យប្រកាសថា អ្នកណាសម្តែងធម៌បាន យើងនឹងឲ្យទ្រព្យមួយសែនកហាបណៈដល់អ្នកនោះ កាលរកអ្នកសម្តែងធម៌ មិនបានសូម្បីត្រឹមតែម្នាក់ ទើបទ្រង់ព្រះតម្រិះថា ក្នុងរជ្ជសម័យនៃព្រះអយ្យ កោជាដើមរបស់អញ ធម៌នៅប្រព្រឹត្តទៅនៅឡើយ អ្នកសម្តែងធម៌ក៏រកបាន ងាយ តែក្នុងកាលឥឡូវនេះ បុគ្គលដែលពោលគាថាសូម្បីត្រឹម ៤ បាទ ក៏ រកបានលំបាក អញនឹងចេញបួសទាន់ធម្មសញ្ញាមិនទាន់សាបសូន្យ ។