អដ្ឋកថា ឯកុទានិយត្ថេរគាថា
គាថារបស់ព្រះឯកុទានិយត្ថេរ មានពាក្យផ្តើមថា អធិចេតសោ អប្បមជ្ជតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះបានធ្វើបុញ្ញាធិការទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនា ព្រះមានព្រះភាគព្រះនាមថាអត្ថទស្សី កើតជាយក្ខសេនាបតី កាលព្រះសាស្តាទ្រង់បរិនិព្វានហើយ បានដល់នូវសេចក្តីសោកបរិទេវនាការថា អញមិន មានលាភហ្ន៎ អញ័រកឱកាសបានដោយលំបាកហ្ន៎ ព្រោះក្នុងកាលដែលព្រះសាស្តា ទ្រង់គង់ព្រះជន្មនៅឡើយ អាត្មាអញមិនបានធ្វើបុណ្យមានទានជាដើម ឡើយ ។ គ្រានោះ សាវ័ករបស់ព្រះសាស្តា ឈ្មោះថា សាគរ បន្ទោបង់សេចក្តី សោកនោះ ណែនាំឲ្យបូជាព្រះស្តូបរបស់ព្រះសាស្តា ។ យក្ខនោះបូជាព្រះ ស្តូបអស់ ៥ ឆ្នាំ ចុតិអំពីអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតានិង មនុស្សទាំងឡាយនោះឯង ដោយបុណ្យនោះ ក្នុងកាលនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមថាកស្សបៈ កើតក្នុងផ្ទះនៃត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ចូលទៅកាន់សម្នាក់របស់ព្រះសាស្តាម្តងម្កាល ។ ក្នុងសម័យនោះ ព្រះសាស្តាទ្រង់ទូន្មានសាវ័កទាំងឡាយរឿយៗ ដោយ គាថាថា សេចក្តីសោករមែងមិនមានដល់អ្នកប្រាជ មានចិត្តដ៏ខ្ពង់ខ្ពស់ ដូច្នេះ ជាដើម ។ កុលបុត្តនោះបានស្តាប់ឱវាទនោះហើយកើតនូវសទ្ធា ទើបចេញបួស កាលបួសហើយ រៀនគាថានោះឯងរឿយៗ ។ លោកបំពេញសមណធម៌ក្នុង សាសនានោះអស់ ២ ម៉ឺនឆ្នាំ មិនអាចញ៉ាំងគុណវិសេសឲ្យកើតឡើងបាន ព្រោះញាណមិនទាន់ចាស់ក្លា ។ លោកចុតិចាកភពនោះហើយ កើតក្នុងទេវលោក អន្ទោលទៅមកក្នុងសុគតិភពនោះឯង ។