គាថាព្រះឆន្នត្ថេរ
ក្បាលទី 41 · ទំព័រ 439
ខ្ញុំបានស្តាប់សច្ចធម៌ មានរសដ៏ប្រសើរ របស់ព្រះមានព្រះភាគ ជាបុគ្គលប្រសើរ ដែលព្រះពុទ្ធមានសព្វញ្ញុតញ្ញាណប្រសើរ សម្តែងហើយ ប្រតិបត្តិចំពោះអដ្ឋង្គិកមគ្គ ដើម្បីដល់ព្រះនិព្វានឈ្មោះអមតៈ ព្រះមានព្រះភាគ នោះ ព្រះអង្គជាបុគ្គលឈ្លាសវៃក្នុងគន្លងនៃព្រះនិព្វានដ៏ក្សេមចាកយោគៈ ។ ឆន្នត្ថេរ ។ ៥