បុណ្ណត្ថេរគាថា

ក្បាលទី 41 · ទំព័រ 444

សីលហ្នឹងឯង ជាកំពូលក្នុងសាសនានេះ ចំណែកបុគ្គលមាន ប្រាជ្ញា ជាបុគ្គលប្រសើរ ជ័យជំនះក្នុងមនុស្សនិងទេវតាទាំងឡាយរមែងមាន ព្រោះសីលនិងប្រាជ្ញា ។ បុណ្ណត្ថេរ ។ ឧទ្ទាន និយាយអំពីវប្បត្ថេរ ១ វជ្ជិបុត្តកត្ថេរ ១ បក្ខត្ថេរ ១ វិមល កោណ្ឌញ្ញត្ថេរ ១ ឧក្ខេបកដវច្ឆត្ថេរ ១ មេឃិយត្ថេរ ១ ឯក ធម្មសវនិយត្ថេរ ១ ឯកុទានត្ថេរ ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ជាអ្នកមានកម្លាំងច្រើន ១ ។