មាណវត្ថេរគាថា

ក្បាលទី 41 · ទំព័រ 461

ខ្ញុំឃើញមនុស្សចាស់ជរា ឈឺចាប់ ប្រកបដោយទុក្ខ ទាំង ឃើញមនុស្សដល់នូវការអស់ទៅនៃអាយុ ស្លាប់ហើយ ហេតុនោះខ្ញុំលះបង់ កាមជាទីត្រេកអរនៃចិត្ត ហើយចេញបួស ។