សុសារទត្ថេរគាថា
ក្បាលទី 41 · ទំព័រ 474
ការឃើញនូវព្រះអរិយៈទាំងឡាយ មានអត្តភាពរៀបចំល្អ ហើយ ជាការប្រពៃ ( ព្រោះថា ) សេចក្តីសង្ស័យរមែងដាច់ បញ្ញារមែង ចម្រើនឡើង ព្រះអរិយៈទាំងនោះ រមែងធ្វើសូម្បីនូវជនពាលឲ្យជាបណ្ឌិតបាន ព្រោះហេតុនោះ ការសមាគមនៃសប្បុរសទាំងឡាយ ជាការប្រពៃ ។