អដ្ឋកថា បិយញ្ជហត្ថេរគាថា

ក្បាលទី 41 · ទំព័រ 480

គាថារបស់ព្រះបិយញ្ជហត្ថេរ មានពាក្យផ្តើមថា ឧប្បតន្តេសុ និបតេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនោះក៏មានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី ក្នុងកប្បទី ៩១ រាប់អំពីភទ្ទកប្បនេះ កើតជារុក្ខទេវតាក្នុងព្រៃហិមពាន្ត ។ ទេវតានោះ អាស្រ័យត្រង់ញកភ្នំ ក្នុង កាលប្រជុំទេវតា ឈរខាងចុងបរិស័ទ ព្រោះជាអ្នកមានអានុភាពតិច ស្តាប់ ធម៌ហើយមានសទ្ធាក្នុងព្រះសាស្តា ។ ថ្ងៃមួយ ឃើញផ្នូកខ្សាច់ក្បែរឆ្នេរស្ទឹង គង្គាមានពណ៌ស្អាតបរិសុទ្ធគួរជាទីត្រេកអរ រពឫកដល់គុណរបស់ព្រះសាស្តា ថា គុណរបស់ព្រះសាស្តាស្ហាតបរិសុទ្ធ ក្រៃលែងជាងផ្នូកខ្សាច់នេះ ជាព្រះ គុណមិនមានទីបំផុត មិនមានប្រមាណ ដូច្នេះ ។ ទេវតានោះប្រារព្ធដល់គុណ របស់ព្រះសាស្តាយ៉ាងនេះហើយ មានចិត្តជ្រះថ្លា ដោយបុញ្ញកម្មនោះអន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលនៃស្តេច លិច្ឆវីក្នុងនគរវេសាលី ចម្រើនវ័យហើយ បានជាអ្នកចម្បាំងមិនធ្លាប់ចាញ់ក្នុង សង្រ្គាមប្រាកដនាមថា បិយញ្ជហ ព្រោះជាទីខ្លាចរអានៃសត្រូវទាំងឡាយ ។ ក្នុងគ្រាដែលព្រះមានព្រះភាគ ទ្រង់យាងទៅកាន់នគរវេសាលី ព្រះរាជ កុមារមានសទ្ធាបួសហើយនៅក្នុងព្រៃចម្រើនវិបស្សនា សម្រេចអរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំនៅនាភ្នំហិមពាន្ត ឃើញផ្នូកខ្សាច់ដ៏ល្អក្នុងចន្លោះភ្នំ ខ្ញុំរពឫក នូវព្រះសម្ពុទ្ធដ៏ប្រសើរថា ការប្រៀបធៀបក្នុងញាណ ( របស់ ព្រះសាស្តា ) មិនមានឡើយ សង្រ្គាមរបស់ព្រះសាស្