អដ្ឋកថា កស្សបត្ថេរគាថា

ក្បាលទី 41 · ទំព័រ 506

គាថារបស់ព្រះកស្សបត្ថេរ មានពាក្យផ្តើមថា យេន យេន សុភិក្ខានិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ រៀនចប់ត្រៃវេទនិងសម្រេចការសិក្សាក្នុងសិប្ប ស្រាស្តរបស់ព្រាហ្មណ៍ ថ្ងៃមួយឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា ធ្វើនូវការបូជាដោយផ្កាម្លិះ កាលធ្វើការបូជា ក៏បោះផ្កាទៅលើអាកាស ជុំវិញព្រះសាស្តា ។ ដោយពុទ្ធានុភាព ផ្កាទាំងឡាយតាំងនៅក្នុងលក្ខណៈជា ដំបូលផ្កាអស់កាល ៧ ថ្ងៃ កុលបុត្តនោះឃើញហេតុអស្ចារ្យនោះហើយមាន ចិត្តជ្រះថ្លាក្រៃលែង ។ កុលបុត្តនោះធ្វើបុណ្យយ៉ាងច្រើន អន្ទោលទៅមកក្នុង សុគតិភពតែម្យ៉ាងបុណ្ណោះអស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទនេះ កើតជាកូន របស់ឧទិច្ចព្រាហ្មណ៍ក្នុងនគរសាវត្ថីមាននាមថាកស្សបៈ ពុកធ្វើកាលកិរិយា តាំងពីកុលបុត្តនេះនៅក្មេងនៅឡើយ ទើបមាតាចិញ្ចឹមរហូតមក ។ ថ្ងៃមួយ ទៅកាន់វិហារជេតពន ហើយស្តាប់ធម្មទេសនារបស់ព្រះមាន ព្រះភាគ ក៏បានជាព្រះសោតាបន្នក្នុងអាសនៈនោះឯង ព្រោះភាពដែលកុលបុត្ត នោះសម្បូរដោយហេតុ ត្រឡប់ទៅកាន់សម្នាក់មាតា ឲ្យមាតាអនុញ្ញាត ហើយបួស ។ កាលព្រះសាស្តាទ្រង់បវារណាក្នុងថ្ងៃចេញវស្សាហើយទ្រង់ ចារិកទៅកាន់ជនបទ បំណងនឹងទៅតាមព្រះសាស្តាដោយខ្លួនឯង បានទៅកាន់ សម្នាក់មាតាដើម្បីលា ។ មាតាកាលនឹងចង្អុលប្រាប់ ទើបពោលគាថា ជាគាថាទូន្មានថា ទីមានភិក្ខាហារដ៏សម្បូណ៌ផង ទីដ៏ក្សេមក្សាន្តមិនមានភ័យផងមាន ក្នុងទិសណាៗ ម្នាលកូន អ្នកចូលទៅក្នុងទិសនោះៗចុះ សូម កុំឲ្យអ្នកមានសេចក្តីសោកបៀតបៀនបានឡើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យេន យេន បាន