គាថាព្រះសុនាគត្ថេរ

ក្បាលទី 41 · ទំព័រ 518

បុគ្គលឈ្លាសវៃ ក្នុងនិមិត្តរបស់ចិត្ត ដឹងច្បាស់នូវរសនៃ វិវេក ដុតកម្តៅកិលេស ជាអ្នកមានប្រាជ្ញារក្សាខ្លួន មានស្មារតីតម្កល់មាំ គប្បី បាននូវនិរាមិសសុខ គឺព្រះនិព្វាន ។